ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ជាង ៣០ នាក់ និងបំផ្លាញផ្ទះជិត ៦ ពាន់ខ្នង កើនឡើងជាងឆ្នាំមុន
នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់កន្ត្រាក់ បានកើតឡើងជិត ២០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសជាង ៣០ នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៦ ពាន់ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀត មានការកើនឡើង បើធៀបទៅនឹងរយៈពេល ៦ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ កក្កដា នេះថា ខ្យល់កន្ត្រាក់ ក្នុងឆមាសទី ១ ឆ្នាំ ២០២៥ នេះ កើតមានចំនួន ១៩០ លើក នៅមូលដ្ឋានរាជធានី-ខេត្ត ទូទាំងប្រទេស បណ្តាលឲ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ ខ្នង របើកដំបូលសាលារៀន ៣៦ អគារ ដួលរលំតូបលក់ដូរ ២១ អគាររដ្ឋបាល កុដិ ព្រះវិហារ ១៩ កន្លែង អគារគ្រូស្នាក់នៅ ២ កន្លែង អគារកងទ័ព ៤ កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ ដួល រលំរោងការ និងស្តង់ដំឡូង ១០ កន្លែង រោងម៉ាស៊ីនកិនស្រូវ ២ ដួលរលំបង្គោលភ្លើង និង សូឡា ៦៥ ដើម ដួលរលំដើមឈើ ១៣៧ ដើម ចម្ការកៅស៊ូ ៥ ហិតា ខូចខាតរថយន្ត ២ គ្រឿង ម៉ូតូ ៨ គ្រឿង រងគ្រោះស្លាប់ ៥ នាក់ និង របួស ២៧ នាក់។

លោកបានបន្តថា តួលេខនេះ បើធៀបទៅនឹងរយៈពេល ៦ ខែ ឆ្នាំមុន ឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយ ៦ ខែ ឆ្នាំមុន ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១៨២ លើក នៅទូទាំងប្រទេស បណ្តាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៣៧៥ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៣ ៣២៧ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ ខ្នង តូបផ្សារចំនួន ១៧ តូប អគាររដ្ឋបាលចំនួន ១៣ កន្លែង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងរបួសចំនួន ២៣ នាក់។

លោកបានបន្តទៀតថា អ្នកស្លាប់ដោយសារខ្យល់កន្ត្រាក់ចំនួន ៥ នាក់ ក្នុងនោះ នៅខេត្តកំពង់ស្ពឺ ១ នាក់ ព្រៃវែង ១ នាក់ កំពត ១ នាក់ បាត់ដំបង ១ នាក់ និងសៀមរាប ១ នាក់៕
អត្ថបទ ៖ សំអឿន



-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


