ព័ត៌មានជាតិ
សម្ដេចតេជោរំលឹកក្រសួងដែនដីត្រូវផ្តល់ដីសង្គមកិច្ចឱ្យអតីតយុទ្ធជន និងនិវត្តជនដែលអត់ពិតប្រាកដ
ថ្លែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្ដល់ដីសម្បទានសង្គមកិច្ចត្រូវតែផ្ដល់ឱ្យដល់អតីតយុទ្ធជន និងនិវត្តជនដែលអត់មានដីធ្លីពិតប្រាកដ។

ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវតែបន្តវាយតម្លៃលើលទ្ធភាពក្នុងការផ្ដល់ដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ដែលក្រីក្រពិតប្រាកដ។

សម្ដេចតេជោ បានរំលឹកពីការសម្រេចចិត្តក្នុងអាណត្តិរដ្ឋាភិបាលរបស់សម្ដេច ដែលបានបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឯកជន ចាប់តាំងពីឆ្នាំ២០១២មក ហើយដីដែលបានដកហូតពីក្រុមហ៊ុនឯកជន គឺត្រូវបានរដ្ឋរក្សាទុកសម្រាប់ផ្ដល់ជាដីសម្បទានសង្គមកិច្ច ក្នុងនោះមួយភាគត្រូវបានផ្ដល់សម្រាប់អតីតយុទ្ធជន។ ក្នុងន័យនេះ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានជំរុញឱ្យក្រសួងរៀបចំដែនដី ត្រូវបន្តគ្រប់គ្រងដីធ្លីនេះឱ្យបានហ្មត់ចត់ ដើម្បីទុកផ្ដល់ដល់អតីតយុទ្ធជន និងនិវត្តជនដែលខ្វះដីពិតប្រាកដ។
បន្ថែមពីការផ្ដល់ដី សម្ដេចតេជោ ហ៊ុន សែន ក៏បានចង្អុលបង្ហាញដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តគម្រោងសាងសង់ផ្ទះដល់អតីតយុទ្ធជន និងនិវត្តជន ផងដែរ។ ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ សម្ដេចតេជោ ក៏បានប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីយុទ្ធជនបន្ថែមទៀត ដោយក្នុង១ឆ្នាំ សម្ដេចនឹងសាងសង់ផ្ទះចំនួន១០០ខ្នង ហើយរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។

ការសាងសង់ផ្ទះ និងការផ្ដល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល គឺជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយដ៏ចាំបាច់របស់រាជរដ្ឋាភិបាល តាំងពីអាណត្តិរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងបន្តដោយរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែតពេលនេះ ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការ ដែលបានបម្រើជាតិមាតុភូមិស្ទើរពេញមួយជីវិតរបស់ពូកគាត់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


