ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា បើកដំណើរការគម្រោង ស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅថ្ងៃទី៩
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើពិធីបើកដំណើរការគម្រោង ស្តីពី ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ពិធីនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៨៖៣០នាទីព្រឹក ក្រោមអធិបតីភាព លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី។ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនចំនួន ៥រូបទៀត។
ប្រធានបទទី១ នៃកម្មវិធី និយាយពី ទិដ្ឋភាពទូទៅនៃសិលាចារឹកភាសាសំស្ត្រឹត និងនីតិវិធី ការងារ ដោយលោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ និងជាសមាជិកគម្រោង។ ប្រធានបទទី២ អត្ថបទ និងអត្ថរសរបស់កំណាព្យសំស្ក្រឹតនៅលើសិលាចារឹក ដោយលោក កំ វណ្ណារា សមាជិកគម្រោង។ ប្រធានបទទី៣ ឥទ្ធិពលភាសាសំស្ក្រឹតលើសង្គមខ្មែរ ដោយបណ្ឌិត លន់ ឡាយ សមាជិកគម្រោង។ ប្រធានបទទី៤ ភាពសម្បូរបែបនៃពាក្យពេចន៍អប់រំក្នុងភាសាសំស្ក្រឹត ដោយលោក ជួនចេវ សមាជិកគម្រោង និងប្រធានបទទី៥ សារៈសំខាន់នៃការធ្វើសំណៅផ្តិតសិលាចារឹក ដោយលោក រិន ពេជ្ជរជ្ឋ សមាជិកគម្រោង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


