ព័ត៌មានជាតិ
ឪពុកស្លាប់ ម្តាយតាមប្តីថ្មី ទុកកូនស្រីអាយុ ៤ឆ្នាំចោល ត្រូវជីតារំលោភច្រើនដង ទើបបែកការ
សៀមរាប៖ កុមារីកំសត់ម្នាក់មានវ័យ៤ឆ្នាំ កំព្រាឪពុក ហើយម្តាយទៅតាមប្តីថ្មី ទុកឲ្យនៅជាមួយជីតាថែរក្សា តែត្រូវជីតារំលោភជាច្រើនដង ទើបបែកធ្លាយដល់សមត្ថកិច្ច។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៣ខែមេសាឆ្នាំ២០២១ តាមបញ្ជាតំណាងអយ្យកាអមសាលាដំបូងខេត្ត។ កាលពីថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ ឈ្មោះធី ជា ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះបានមកប្តឹង នៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្រង៉ែថា ក្មេងរងគ្រោះឈ្មោះ ទ.អ អាយុ ៤ ឆ្នាំ ត្រូវជីតាឈ្មោះលាក់ លាង រំលោភសេពសន្ថវៈមកលើខ្លួនបាន ៣ដង ។

ក្រោយពីទទួលបណ្តឹង លោកបានរាយការជូនព្រះរាជអាជ្ញាសុំគោលការណ៍។ ភ្លាមនោះកម្លាំងរបស់លោក សហការជាមួយកម្លាំងប៉ុស្តិ៍ស្រង៉ែ បានកោះហៅឈ្មោះ លាក់ លាង ភេទប្រុសអាយុ៥២ឆ្នាំ ទីលំនៅភូមិស្រង៉ែ សង្កាត់ស្រង៉ា ក្រុងសៀមរាប មកធ្វើការសាកសួរ។
តាមការសាកសួរ ជននេះបានសារភាពថា បានរំលោភសេពសន្ថវៈមកលើឈ្មោះ ទ.អ ត្រូវជាចៅបង្កើតរបស់ខ្លួនបានចំនួនតែ ២ ដងទេ គឺពិតប្រាកដមែន កាលពីអំឡុងខែកុម្ភៈឆ្នាំ២០២១។ ចៅស្រីនេះត្រូវបានម្តាយយកមកផ្ញើ ក្រោយពេលប្តីស្លាប់ ហើយនាងយកប្តីទៅរកស៊ីតាមប្តីថ្មីនោះ។
លោកនាយការិយាល័យបញ្ជាក់ថា ក្រោយពេលសាកសួរនិងចាប់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកកុមារីរងគ្រោះដែលជាក្មេងកំព្រារស់នៅជាមួយជីតាត្រូវប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាប ដើម្បីគ្រប់គ្រងតាមជំនាញ។
ក្នុងករណីខាងលើនេះ ក្រុមអ្នកភូមិដែលរស់នៅក្បែរខាងបានបង្ហាញពីក្តីសោកសង្រេង និងខ្លោចផ្សារជាទីបំផុត។ ពួកគាត់លើកឡើងថា កុមារីដ៏សែនអភ័ព្វនេះ ក្រោយពេលឪពុករបស់គេស្លាប់ទៅ ម្តាយបានយកប្តីថ្មី ហើយទៅតាមប្តី ដោយទុករូបគេអោយនៅជាមួយជីតា ទាំងទើបមានអាយុ៣ទៅ៤ឆ្នាំប៉ុណ្ណោះ។ តែក៏មិនដែលនឹកថា ជីតា រូបនេះងុបងល់ដោយភ្លើងតណ្ហា បំផ្លាញអនាគតចៅ ទាំងទើបមានវ័យត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


