ព័ត៌មានជាតិ
ត្រឹមថ្ងៃទី៥ ខែសីហានេះ សាលារៀននៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ជាង២៨០កន្លែងបើកដំណើរការឡើងវិញ
ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ សាលារៀនចំនួន២៨៥កន្លែងបានបើកដំណើរការសិក្សាឡើងវិញ ខណៈសាលារៀន៣២០កន្លែងបន្តបិទទ្វារជាបណ្ដោះអាសន្ន ក្នុងខេត្តចំនួន៤ មានខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងពោធិ៍សាត់ ក្នុងចំណោមសាលារៀន៦០៥កន្លែង ដោយសារជម្លោះព្រំដែន កម្ពុជា ថៃ ដែលបង្កឡើងដោយភាគីថៃ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យនាយកសាលានីមួយៗដែលមានសាលានៅជាប់ព្រំដែនកម្ពុជា ថៃ ចាប់ផ្តើមបើកដំណើរការសាលារៀនដែលរងផលប៉ះពាល់ដោយសាការឈ្លានពានរបស់ថៃឡើងវិញ ប្រសិនបើលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការស្នើឱ្យចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញនេះលោកក៏មិនមានការបង្ខិតបង្ខំឱ្យត្រូវបញ្ជូនកូនមកសាលារៀននោះទេ ការបញ្ជួន ឬមិនបញ្ជួនគឺជាការសម្រេចចិត្តរបស់គ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាលដោយផ្ទាល់ ហើយក្រសួងក៏នៅតែបន្តគាំទ្រជំរុញសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងស្វ័យសិក្សាឱ្យអស់ពីលទ្ធភាព ជាពិសេសសិស្សដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដើម្បីទទួលបាននិទ្ទេសល្អបំផុតដែលខ្លួនប្រាថ្នាចង់បាន ឈោងចាប់អនាគតដ៏ភ្លឺស្វាង និងចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គមជាតិកម្ពុជាឱ្យរឹងមាំនិងរីកចម្រើន។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាគាំទ្រដល់ការសិក្សារបស់សិស្សក្នុងគ្រាដ៏លំបាកនេះ។
គួរបញ្ជាក់ថា រយៈពេល៥ថ្ងៃនៃការឈ្លានពានរបស់ថៃនេះ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន ៦០០បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផលប៉ះពាល់ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៦៥០០នាក់ត្រូវជម្លៀសខ្លួន។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងជំរុញការជួសជុលសាងសង់អគារសិក្សា និងសាលារៀនដែលរងការខូតខាតពីសង្គ្រាមឱ្យបានឆាប់រហ័ស ដើម្បីត្រៀមសម្រាប់ការបើកវេសនកាលនៅដើមខែវិច្ឆិកាខាងមុខនេះ និងបន្តផ្តល់ជូនសៀវភៅសិក្សាគោលបន្ថែមទៀត ក៏ដូចជាបន្តកៀរគរស្វែងរកការឧបត្ថម្ភជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។

លោកកាន់ពទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា យ៉ាងហោចណាស់មានសាលារៀនចំនួន ៧ នៅតាមបណ្តោយព្រំដែនរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ភាគីថៃហើយក្រសួងត្រៀមជួសជុលឡើងវិញឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


