ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារអំពាវនាវ ឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់សមរភូមិត្រូវមានការប្រុងប្រយ័ត្នគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ
ព្រះវិហារ ៖ ដោយស្ថានការណ៍កំពុងវិលទៅកាន់ភាពប្រក្រតីឡើងវិញ ក្រោយពីទង្វើដ៏សាហាវព្រៃផ្សៃរបស់ទាហានឈ្លានពានសៀម ប្រើប្រាស់នូវសព្វាវុធគ្រប់ប្រភេទបាញ់ផ្លោងទម្លាក់ស្រោចមកលើតំបន់មួយចំនួន តាមបន្ទាត់ព្រំដែនក្នុងអធិបតេយ្យភាពនៃប្រទេសកម្ពុជា ជាពិសេសគឺក្នុងភូមិសាស្ត្រនានាក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារកាលពីអំឡុងថ្ងៃទី២៤,២៥,២៦,២៧និងថ្ងៃ២៨ ខែកក្កដាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។

ការណ៍នេះបានជាអាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់សមរភូមិត្រូវមានការប្រុងប្រយ័ត្នគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ។

សូមជម្រាបថា នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ដែលជាសមរភូមិក្តៅបំផុតគឺតំបន់មុំបីអានសេះ បុស្បូវ ភ្នំខ្មោច តាថាវ ចាក់ច្រែង តាសឹម ភ្នំទ្រព្យ វាលឥន្ទ្រី ជាដើម ដែលកងទ័ពឈ្លានពានសៀមប្រើប្រាស់អាវុធគ្រប់ប្រភេទរាប់ទាំងគ្រាប់បែកចង្កោមផងនោះបានបាញ់ផ្លោង និង ទម្រាក់ស្រោចយ៉ាង ងងើលសន្ធាប់មកលើកងទ័ព នៃប្រទេសកម្ពុជាដែលការពារបូរណភាពទឹកដីរបស់ខ្លួន។

វិនាសកម្មកើតចេញពីការឈ្លានពានដ៏ព្រៃផ្សៃនេះហើយបានធ្វើឱ្យហេដ្ឋារចនាសម្ព័ននានា ជាពិសេសសំណងស្ថាបត្យកម្មប្រាង្គប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករងនូវការខូចខាតយ៉ាងដំណំ រួមនឹងផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ក៏ត្រូវរងការខូចខាតបាត់បង់នៅទីជម្រក លើសពីនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ក្នុងនោះរាប់ទាំងកុមារផង បានរត់គេចជម្លៀសខ្លួនភៀសសឹក បានមកស្នាក់នៅតាមបណ្តាមណ្ឌលសុវត្ថិភាពផងដែរ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោហ៊ុន សែន ប្រធានពឹ្រទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចទាំងទ្វេបន្សាបបាននូវរាល់ស្ថានការណ៍ឈ្លានពានដីអមនុស្សធម៌ ពីសំណាក់កងទ័ពឈ្លានពានសៀមនេះឱ្យ វិលទៅស្ថានការណ៍ជាប្រក្រតីបានទាន់ពេលវេលាវិញផងដែរ។

អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវមួយជូនដល់បងប្អូនប្រជាពលរដ្ឋដែរស់នៅក្នុងតំបន់សមរភូមិប្រយុទ្ធពាក់ព័ន្ធជាមួយនិងគ្រាប់យុទ្ធភណ្ឌផ្សេងៗ ដោយធ្វើយ៉ាងណាសុំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតទៅលើករណីគ្រាប់យុទ្ធភណ្ឌទាំងឡាយទាំងពួង ប្រសិនបើមានការសង្ស័យទៅលើអ្វីមួយសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាក់ទងដើម្បីរាយការណ៏ទៅកាន់CMAC(ស៊ីម៉ាក)ប្រចាំខេត្តព្រះវិហារ គឺអាចទំនាក់ទំនងទៅលោក អ៊ាន សុធា ដោយផ្ទាល់តាមរយៈទូរស័ព្ទ097 222 2735 និងលោកហង្សសាណាល0972001289៕
ដោយ ៖ ជុន កុសល





-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


