ព័ត៌មានជាតិ
ជំនួបរដ្ឋមន្រ្តីក្រសួងសាធារណការ ក្រុមហ៊ុនមួយ ប្រកាសផែនការសាងសង់កំពង់ផែនៅខេត្តក្រចេះ
កាលពីរសៀលម្សិលមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន K.P Cement Industry។
ក្នុងជំនួបនេះធ្វើឡើងគោលបំណងពិភាក្សាការងារ ស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែ ខណៈដែលក្រុមហ៊ុន K.P Cement Industry គ្រោងនឹងសាងសង់កំពង់ផែនៅខេត្តក្រចេះ។




ពាក់ព័ន្ធនឹងគម្រោងបង្កើតកំពង់ផែក្នុងខេត្តក្រចេះ លោក អ៊ូ សុបុណ្ណការ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីថា អាជ្ញាធរខេត្តកំពុងសិក្សាទីតាំងភូមិសាស្ត្រចំនួន ៣ ដែល ទីតាំងទី១ ស្ថិតនៅខាងមុខសណ្ឋាគារសន្តិភាព ក្នុងក្រុងក្រចេះ, ទីតាំងទី២ ស្ថិតនៅស្រុកចិត្របុរី និងទីតាំងទី៣ នៅស្រុកឆ្លូង ហើយការសិក្សានេះគឺពឹងផ្អែកទៅលើលទ្ធភាពថាទីតាំងណាអាចធ្វើទៅបាន។
ក្នុងដំណើរការចុះពិនិត្យទីតាំងសាងសង់កំពង់ផែក្នុងខេត្តក្រចេះកាលពីពេលថ្មីៗនេះ លោក ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះបានគូសបញ្ជាក់ថា តាមរយៈគម្រោងអភិវឌ្ឍកំពង់ផែពហុបំណង កំពង់ផែទេសចរក្រចេះ បន្ថែមជាមួយការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័គមនាគមន៍ នឹងជួយបង្កើនសក្តានុពលនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដល់ខេត្តក្រចេះ និងខេត្តភូមិភាគឦសានបន្ថែមទៀត៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


