ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រសួងការងារ ស្វែងរកឱកាសការងារ និងប្រគល់អំណោយដល់ពលករមកពីថៃ
កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារចូលរួមសម្របសម្រួលជាមួយតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការស្វែងរកឱកាសការងារជូនពលករត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ដែលកំពុងស្វែងរកការងារនៅរាជធានីភ្នំពេញ។


នាឱកាសនោះ ក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ពលករ និងប្រជាពលរដ្ឋ ដើម្បីចូលរួមសម្រួលការលំបាកជីវភាព និងជាការលើកទឹកចិត្តក្នុងការបន្តប្រកបមុខរបររកស៊ី និងរស់នៅប្រកបដោយសុខសុវត្ថិភាព។


សកម្មភាពនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការងាររបស់ពលករដែលត្រឡប់មកពីប្រទេសថៃ ព្រមទាំងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបន្តពង្រឹងការសហការអង្គភាពរដ្ឋ និងស្ថាប័នពាក់ព័ន្ធ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


