ព័ត៌មានជាតិ
កសិករក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្អូញត្អែររឿងស្រូវធ្លាក់ថ្លៃពេលប្រមូលផល
នៅឆ្នាំនេះ កសិករដែលប្រកបមុខរបរធ្វើស្រែកំពុងត្អូញត្អែរយ៉ាងខ្លាំងស្របពេលដែលពួកគាត់កំពុងប្រមូលផលស្រូវដើម្បីលក់ទៅលើទីផ្សារបែរជាបានតម្លៃថោកជាងឆ្នាំមុនឆ្ងាយ ទោះបីស្រូវរបស់ពួកគាត់ជាប្រភេទស្រូវដែលត្រូវប៉ាន់យ៉ាងណាក៏ដោយ។

អ្នកស្រី សម រ៉ាឌី ជាប្រជាកសិករមួយរូបរស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានរៀបរាប់ថា ស្រូវឆ្នាំនេះ គឺបានតម្លៃថោកខ្លាំងជាងឆ្នាំមុន ទោះបីជាអ្នកស្រី និងអ្នកភូមិទាំងអស់នាំគ្នាដាំពូជស្រូវស្រង៉ែ ដែលជាពូជត្រូវប៉ាន់ និងពេញនិយមរបស់ឈ្មួញក៏ដោយក៏តម្លៃនៅតែទាបដដែល។

អ្នកស្រីបានបន្តថា កាលពីឆ្នាំមុនតម្លៃស្រូវក្នុងមួយតោន គឺជាងមួយលានរៀល ឬយ៉ាងហោចណាស់ក៏បានជាង ៩០ម៉ឺនរៀលដែរ នេះសម្រាប់ស្រូវស្រង៉ែដែលពួកគាត់តែងនិយមចូលចិត្តដាំព្រោះជាពូជដែលមានតម្លៃខ្ពស់ជាងគេ។ ដោយឡែកសម្រាប់ឆ្នាំនេះ នៅពេលដែលអ្នកស្រីរួមជាមួយកសិករដទៃទៀតកំពុងប្រមូលផលបែរជាឈ្មួញឲ្យតម្លៃត្រឹមតែ ៧២ មុឺនរៀល ឬក៏អាចធ្លាក់មកនៅ ៦៨ ម៉ឺនរៀលប៉ុណ្ណោះ។ កាលពីស្រូវប្រមូលផលដើមដៃ គឺបានតម្លៃដល់ ៨២ម៉ឺនរៀលក្នុងមួយតោន ដូច្នេះបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ គឺខុសគ្នាឆ្ងាយដែលសឹងតែមិនអាចទប់ទល់បានទៅលើការចំណាយផ្សេងៗ ដោយគ្រាន់តែបច្ចុប្បន្នស្រូវដែលឈ្មួញប្រមូលទិញ គឺមិនចាំបាច់ហាលឲ្យស្ងួតនោះឡើយ គឺគ្រាន់តែច្រូតចេញពីស្រែគេទិញភ្លាមតែម្ដង។

អ្នកស្រីបានបន្ថែមថា ការប្រមូលផលនៅពេលនេះ គឺជាលើកចុងក្រោយហើយ ម្យ៉ាងវិញទៀតបើកុំតែបានផលស្រូវច្រើន ម៉្លេះសមមិនអាចទប់ទល់បានឡើយ ព្រោះឆ្នាំនេះស្រូវបានហុចទិន្នផលខ្ពស់គឺក្នុងមួយហិកតាចាប់ពី ៦,៥០ តោន ទៅជាង ៨ តោន ដូច្នេះទិន្នផលនេះហើយដែលអាចទប់ទល់បានយ៉ាងល្អទៅលើការចំណាយផ្សេងៗក្នុងពេលកំពុងដាំដុះ។
ជាចុងក្រោយអ្នកស្រីក៏សូមសំណូមពរដល់ឈ្មួញទាំងឡាយមេត្តាកុំទម្លាក់តម្លៃខ្លាំងពេក ព្រោះប្រជាកសិករសង្ឃឹមទៅលើការដាំស្រូវតែប៉ុណ្ណោះដើម្បីយកមកទប់ទល់លើជីវភាពប្រចាំថ្ងៃ ឯដើមទុនក៏ត្រូវខ្ចីបុលគេដើម្បីយកមកផលិតដែរ ដូច្នេះហើយធ្វើយ៉ាងណាជួយដំឡើងតម្លៃស្រូវឲ្យសមរម្យផង ព្រោះប្រភេទស្រូវក៏មិនអន់ដែរ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


