Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីនថា ថៃកំពុងលេងល្បែងនយោបាយយកបញ្ហាមីនជាលេសឈ្លានពានទឹកដីកម្ពុជាម្តងទៀត

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានបកអាក្រាតថា ថៃកំពុងលេងល្បែងនយោបាយដោយយកបញ្ហាមីន ដើម្បីជាលេសប្រើកម្លាំងប្រដាប់អាវុធឈ្លានពានទឹកដីកម្ពុជាម្តងទៀត។ ការទម្លាយនេះ ជាការឆ្លើយតបទៅកាន់ភាគីថៃ ដែលបានចោទប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជាបានដាក់មីនថ្មី ធ្វើឱ្យគ្រោះថ្នាក់ដល់ទាហានរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក លី ធុជ

នាសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ លោក លី ធុជ បានអះអាងថា ​ការចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មី និងស្តុកទុកមីនក្នុងប្រទេស ជារឿងប្រឌិត និងគ្មានភស្តុតាងច្បាស់លាស់។ លោកបន្តថា ៖«ភាគីថៃបានយកវិស័យមីន បង្កឱ្យមានការឈ្លានពានជាប្រដាប់អាវុធមកលើកម្ពុជា ហើយក្នុងនាមកម្ពុជាមានការសោកស្តាយដែលជាប្រទេសជិតខាង ជាប់របងជាមួយគ្នា កាន់ព្រះពុទ្ធសាសនាភាគច្រើនដូចគ្នា រកស៊ីជាមួយគ្នា ប៉ុន្តែបានបង្កការបំពានមកលើអធិបតេយ្យភាពកម្ពុជា»។

ផ្ទុយពីការចោទប្រកាន់ ក្នុងជម្លោះសង្គ្រាមរយៈពេល ៥ថ្ងៃនេះ អាជ្ញាធរមីនកម្ពុជា បានរកឃើញគ្រាប់មីនជាច្រើនគ្រាប់ដែលថៃបានប្រើប្រាស់វាយប្រហារមកលើកម្ពុជា បានបង្កឱ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល វត្តអារ៉ាម បំផ្លិចបំផ្លាញសាលារៀន មណ្ឌលសុខភាព និងលំនៅដ្ឋានប្រជាជនស្លូតត្រង់។ ត្រង់នេះលោក លី ធុជ បានចោទជាសំណួរទៅកាន់ភាគី និងពិភពលោកថា តើពិភពលោកយល់យ៉ាងណាថៃប្រើប្រាស់គ្រាប់បែក និងផ្សែងពុលមកលើកម្ពុជា។ តើថៃឆ្លើយយ៉ាងណាដែលគ្រាប់បែក ទម្លាក់មកលើប្រាសាទព្រះវិហារ ។ តើថៃមានបានគិតទេ តើកម្ពុជាត្រូវចំណាយពេលប៉ុន្មានទសវត្សទៀត ដើម្បីបោសសម្អាតមីន? លោកបន្តថា៖« តើថៃអាចឆ្លើយបានទេ ហេតុអ្វីករណីផ្ទុះមីនទាំង៤ លើកសុទ្ធតែជាទាហានថៃរងគ្រោះ»។

ជាថ្មីម្តងទៀតក្នុងនាមជាប្រជាជាតិមួយដែលរងគ្រោះដោយសារមីន ហើយចាត់ទុកមីនជាសត្រូវរបស់ជាតិ របស់ប្រជាជន លោកទេសរដ្ឋមន្រ្តី លី ធុជ សូមទាន់ចោលទាំងស្រុងទៅនឹងការលើកឡើងរបស់ភាគីថៃដែលបានចោទកម្ពុជាដោយគ្មានមូលដ្ឋាន និងមានហេសតុផលជាលក្ខណៈនយោបាយមកលើកម្ពុជា។​

លោក ហេង រតនា

បើតាម លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ក្នុងសង្គ្រាម៥ថ្ងៃនេះ ថៃប្រើយន្តហោះទម្លាក់គ្រាប់បែកចំនួន ១០ មកលើខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងនោះផ្ទុះ ៤គ្រាប់ និងមិនទាន់ផ្ទុះ ៦គ្រាប់។ លើសពីនេះ ថៃបានប្រើគ្រាប់បែកចង្កោមដែលអន្តរជាតិហាមប្រើប្រាស់ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម