ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរភូមិ-ឃុំ ជំរុញពលរដ្ឋបង្កើនការដាំបន្លែសុវត្ថិភាពឲ្យច្រើន ដើម្បីតម្រូវការទីផ្សារបច្ចុប្បន្ន
ដើម្បីផ្គត់ផ្គង់ការដាំបន្លែលក់លើទីផ្សារប្រើប្រាស់ក្នុងស្រុក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចុះជួបសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែសុវត្ថិភាព និងជំរុញប្រជាពលរដ្ឋខិតខំដាំដុះ សម្រាប់តម្រូវការទីផ្សារបច្ចុប្បន្ន។

លោក គួច ចំរើន មានប្រសាសន៍ថា «សព្វថ្ងៃនេះ ផលិតផលបន្លែរបស់យើងដែលផលិតក្នុងស្រុក បំពេញតម្រូវការជាក់ស្ដែងបានត្រឹម ១០% ប៉ុណ្ណោះ ហើយនៅសល់គឺតម្រូវការនាំចូលបន្ថែម ដូច្នេះផលិតផលបន្លែរបស់យើង កំពុងមានតម្រូវការចាំបាច់នៅក្នុងទីផ្សារបច្ចុប្បន្ន ដូច្នេះក្នុងនាមយើងជាអាជ្ញាធរភូមិ-ឃុំ ត្រូវខិតខំជំរុញប្រជាពលរដ្ឋយើងឲ្យផលិតបន្លែឲ្យបានច្រើន ដើម្បីបំពេញនូវតម្រូវការនៅលើទីផ្សារ ពិសេសបន្លែសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន និងខ្លួនយើងផ្ទាល់ដែលជាអ្នកផលិតផលដែរ»។ ក្នុងនោះ លោកអភិបាលខេត្តកណ្ដាល បានចុះពិនិត្យជីវភាពរបស់ប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយមេភូមិ សមាជិកក្រុមប្រឹក្សាឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

លោកបន្តទៀតថា ដើម្បីឲ្យទិន្នផលទទួលបានច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ អាជ្ញាធរត្រូវរៀបចំផែនការជូនប្រជាកសិករឲ្យបានត្រឹមត្រូវ ត្រូវគិតពីបច្ចេកទេសក្នុងការដាំដុះឲ្យទទួលបានទិន្នផលល្អ មានទីផ្សារ និងមិនប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន ព្រមទាំងអ្នកដាំដុះផ្ទាល់ មិនប្រើថ្នាំគីមី ក្នុងនោះដែរ ត្រូវតែសម្របសម្រួលរកទីផ្សារជូនដល់ប្រជាកសិករផងដែរ។

លោកអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់អាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ឆក់ ប្លន់ បញ្ហាក្មេងទំនើង គ្រឿងញៀន នៅក្នុងមូលដ្ឋានឃុំ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ដោយឡែក លោកស្រីមេឃុំកោះខ្សាច់ទន្លា បានឲ្យដឹងដែរថា ចំពោះទិន្នផលដំណាំចម្រុះដែលប្រមូលលក់ទៅកាន់ទីផ្សារ ក្នុងមួយសប្ដាហ៍នៅរដូវវស្សា ចន្លោះពី ១៣ តោន ទៅ ១៥ តោន ក្នុងមួយសប្ដាហ៍ និង ២៥ តោន ទៅ ៣០ តោន ក្នុងមួយសប្ដាហ៍ នៅរដូវប្រាំង៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


