ព័ត៌មានជាតិ
កម្ពុជា-ថៃ នឹងបន្តរៀបចំកិច្ចប្រជុំ RBC នាថ្ងៃទី២៤សីហាស្អែកនេះ ដែលធ្វើឡើងនៅខេត្តប៉ៃលិន
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្ពុជា និងថៃ នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ជាថ្មីម្ដងទៀត ដែលគ្រោងធ្វើឡើងនៅខេត្តប៉ៃលិន ប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងឱ្យដឹងថា កិច្ចប្រជុំនាថ្ងៃទី២៤ ខែសីហា ស្អែកនេះ គឺជាកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការងារចន្ទបូរី-ត្រាត របស់ថៃ ដែលកិច្ចប្រជុំលើកនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅខេត្តប៉ៃលិន។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការវិវត្តជាវិជ្ជមានកន្លងមកនេះនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជាអាទិ៍រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការដ្ឋានការងារចន្ទបុរី-ត្រាត របស់ថៃ កាលពីថ្ងៃទី១៦ ខែសីហា និងកិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាទី១ របស់ថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ។

សម្រាប់កិច្ចប្រជុំខាងមុខនេះ កម្ពុជា រំពឹងថា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត។ អ្នកនាំពាក្យក្រសួងការពារជាតិ លើកឡើងថា ការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ទាំងនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់កាន់តែមានប្រសិទ្ធភាពពេញលេញ ដោយនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញបានឆាប់រហ័ស៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


