ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិស៊ីដនី ដែលវិនិយោគដោយក្រុមហ៊ុន Global Infrastructure Partners
ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី ៖ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិស៊ីដនី (SYD) ដែលជាគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន Global Infrastructure Partners (GIP)។

GIP គឺជាក្រុមហ៊ុនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធឯករាជ្យឈានមុខគេមួយនៅលើពិភពលោក។ ក្រុមហ៊ុននេះមានឯកទេសក្នុងការវិនិយោគ កាន់កាប់ និងប្រតិបត្តិការទ្រព្យសកម្ម ហេដ្ឋារចនាសម្ព័ន្ធដ៏ធំ និងប្រទាក់ក្រឡានៅក្នុងវិស័យផ្សេងៗ។ បច្ចុប្បន្ន GIP ផ្តោតការវិនិយោគលើប្រភេទទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ (១) ថាមពល រួមមាន ថាមពលកកើតឡើងវិញ, ការផលិត និងចែកចាយថាមពល, ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ន និងប្រេង (២) វិស័យដឹកជញ្ជូន រួមមាន អាកាសយានដ្ឋាន, កំពង់ផែ, ផ្លូវដែក, និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងទៀត (៣) ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមមាន មជ្ឈមណ្ឌលទិន្នន័យ, បណ្តាញខ្សែកាប Fiber Optic និងបង្គោលអង់តែនទូរស័ព្ទ, និង (៤) ការគ្រប់គ្រងកាកសំណល់ និងហេដ្ឋារចនាសម្ព័ន្ធទឹក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យក្រុមហ៊ុន GIP សម្លឹងមើលកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសចូលរួមអនុវត្តគម្រោងក្រោមផែនការមេអភិវឌ្ឍន៍ឡូជីស្ទិក។

អាកាសយានដ្ឋានអន្តរជាតិស៊ីដនី គឺជាអាកាសយានដ្ឋានដែល មានភាពមមាញឹកមួយនៅក្នុងប្រទេសអូស្ត្រាលី និងជាច្រកអន្តរជាតិដ៏សំខាន់មួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងស៊ីដនីទៅកាន់ពិភពលោកទាំងមូល។

បច្ចុប្បន្នអាកាសយានដ្ឋាននេះត្រូវបានកាន់កាប់ដោយសម្ព័ន្ធវិនិយោគមួយឈ្មោះថា Sydney Aviation Alliance (SAA) ដោយមានក្រុមហ៊ុន Sydney Airport Corporation Limited (SACL) ជាប្រតិបត្តិករអាកាសយានដ្ឋាន ក្នុងអាកាសយានដ្ឋាន៕









-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


