ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ព្រមានថា “អ្នកដែលប្រព្រឹត្តល្មើសត្រៀមខ្លួនទៅ” ស្របពេលក្រសួងកំពុងស៊ើបអង្កេតករណីបែកធ្លាយវិញ្ញាសាបាក់ឌុប២០២៥
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ព្រមានថា” អ្នកដែលប្រព្រឹត្តល្មើសត្រៀមខ្លួនទៅ”។ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ព្រមានបែបនេះ តាមរយ:ការប្រើគណនីហ្វេសប៊ុកផ្លូវការចូលទៅបញ្ចេញមតិ នៅក្នុងគណនីហ្វេសប៊ុកមួយដែលចែករំលែកព័ត៌មានដែល ក្រសួងអប់រំកំពុងស៊ើបអង្កេតករណីជជែកវែកញែកថា មានការបែកធ្លាយវិញ្ញាសាការប្រឡងបាក់ឌុបឆ្នាំ២០២៥។

ជាការកត់សម្គាល់ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង២៨ -២៩ សីហា ឆ្នាំ២០២៥ បានបញ្ចប់ទៅ នៅល្ងាចថ្ងៃទី២៩ ខែសីហា នៅលើបណ្ដាញសង្គម មានការជជែកវែកញែកដ៏ក្ដៅគគុកថា វិញ្ញាសាគណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត ត្រូវបានបែកធ្លាយ និងត្រូវបានយកទៅបង្រៀនពីរបៀបដោះស្រាយលំហាត់នៅរាត្រីថ្ងៃទី២៨ ខែសីហា និងមានការជជែកវែកញែកទៀតថា មានការបែកធ្លាយវិញ្ញាសាផ្សេងៗទៀតដូចជាជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យាជាដើម។

យ៉ាងណាក៏ដោយក្រោយពីមានការជជែកវែកញែកដ៏ក្ដៅគគុកកាត់យប់បែបនេះ, នៅព្រឹកថ្ងៃទី៣០ ខែសីហា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានអះអាងថា មិនមានការបែកធ្លាយវិញ្ញាសាទេ អំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះទេ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕
ដោយ÷ ង៉ិល ណារ៉ាត់
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


