ព័ត៌មានជាតិ
រោងចក្រធំៗជាង ២០០ ជាមួយទុនជាង ២ ៩៦៤ លានដុល្លារអាមេរិក កំពុងដំណើរការនៅខេត្តព្រះសីហនុ
នៅខេត្តព្រះសីហនុបច្ចុប្បន្នមានរោងចក្រចំនួន ២០៣ រោងចក្រ កំពុងបើកដំណើរការជាមួយទុនវិនិយោគសរុបប្រមាណជាង ២ ៩៦៤ លានដុល្លារអាមេរិក។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថា ខេត្តព្រះសីហនុបច្ចុប្បន្នមានរោងចក្រចំនួន ២០៣ កំពុងបើកដំណើរការ ក្នុងនោះនៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥៩ រោងចក្រ និងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៤ រោងចក្រ។

រោងចក្រចំនួន ២០៣ សរុបមានទុនវិនិយោគជាង ២ ៩៦៤ លានដុល្លារ ដែលបានបង្កើតការងារបានប្រមាណ ៥៨ ៦១៨ កន្លែង។
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះស៊ីហនុប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្មធំៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក ការផលិតសំបកកង់រថយន្ត និងដំឡើងរថយន្ត និងកង់ជាដើម។
បើតាមលោក ឡុង ឌីម៉ង់ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដែលកំពុងដំណើរការក្នុងខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសចេជាង តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេនបូកគោ និងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ស៊ីណូមេធលលីក មេធៀរៀល អ៊ិនដាសស្ទៀល ផាក (CAMBODIAN SINO METALLIC MATERIAL INDUSTRIAL PARK)។

លោក ឡុង ឌីម៉ង់បានឲ្យដឹងថា ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសទាំង ៥ ក្នុងខេត្តក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មមានចំនួនប្រមាណ ១ ១៩០ មូលដ្ឋាន ដែលបានបង្កើតការងាររាប់ពាន់កន្លែងថែមទៀតសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន។
រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង។ ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គឺជាគម្រោងវិនិយោគដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដើម្បីរៀបចំខេត្តព្រះសីហនុ ដោយមានការសិក្សាវិភាគ និងបែងចែកតំបន់អភិវឌ្ឍសេដ្ឋកិច្ចទៅតាមតំបន់សក្តានុពលនីមួយៗ។
ផែនការមេក្នុងការប្រែក្លាយខេត្តសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណងដោយរួមបញ្ចូលទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំបែងចែកតំបន់ស្នូលសម្រាប់ការអភិវឌ្ឍដូចជាតំបន់កម្មន្តសាល ឡូជីស្ទិក តំបន់កសិឧស្សាហកម្ម និងតំបន់អេកូទេសចរណ៍ពិសិដ្ឋ។
ដើម្បីសម្រេចផែនការមេនេះត្រូវការកៀគរទុនវិនិយោគប្រមាណ ២០ ពាន់លានដុល្លារអាមេរិក។ នេះបើតាមលោក ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ។
លោកគូសបញ្ជាក់ថា គោលដៅធំរបស់រដ្ឋាភិបាលគឺនៅរយៈពេល ១៥ ឆ្នាំទៀតនេះ ប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឍមណ្ឌលឡូជីស្ទិក និងជាទីក្រុងទេសចរណ៍និងឧស្សាហកម្មដ៏ល្បីល្បាញមួយនៅអាស៊ាន៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


