ព័ត៌មានជាតិ
បន្លែសុវត្ថិភាពក្នុងខេត្តមណ្ឌលគិរី កំពុងមានតម្រូវការខ្ពស់ និងបន្តចែកចាយមកកាន់រាជធានីភ្នំពេញ
បន្លែសុវត្ថិភាពដែលដាំនៅខេត្តមណ្ឌលគិរី កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។ ក្រៅពីលក់ក្នុងស្រុក បន្លែទាំងនេះក៏ត្រូវបានឈ្មួញទិញយកមកចែកចាយបន្តទៅកាន់រាជធានីភ្នំពេញផងដែរ។ កសិករមួយចំនួនដែលមានទម្លាប់ដាំដុះដោយប្រើសារធាតុគីមី ក៏បានងាកមកចាប់អារម្មណ៍ដាំបន្លែសុវត្ថិភាពជាបណ្តើរៗហើយ និងខ្លះទៀតបានចងក្រងជាសហគមន៍ សម្រាប់ដាំបន្លែប្រភេទនេះ។ ជាការកត់សម្គាល់ បន្លែសុវត្ថិភាពនៅក្នុងសហគមន៍សាមគ្គីមនោរម្យ ក្នុងក្រុងសែនមនោរម្យ កំពុងមានតម្រូវការទីផ្សារខ្ពស់ ដោយទទួលបានការបញ្ជាទិញយ៉ាងច្រើន។

លោក លឿង វ៉ានថុន អាយុ៣៣ឆ្នាំ ជាកសិករដាំបន្លែសុវត្ថិភាព ស្ថិតនៅក្រុងសែនមនោរម្យ បាននិយាយថា ទាំងអ្នកបរិភោគ និងអ្នកដាំដុះ មានការយល់ដឹងច្រើនពាក់ព័ន្ធបន្លែសុវត្ថិភាព បើទោះជាតម្លៃថ្លៃជាងបន្លែធម្មតា។ បើតាមកសិករនេះ បន្លែសុវត្ថិភាពដែលមានតម្រូវខ្ពស់ និងផ្គត់ផ្គង់នៅលើទីផ្សារដូចជា ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ខ្ញីភ្លើង និងបន្លែផ្សេងផ្សេងជាច្រើនមុខទៀត។ លោកមានប្រសាសន៍ថា៖« បន្លែសុវត្ថិទាំងនេះ កំពុងតែមានតម្រូវការខ្ពស់លើទីផ្សារទាំងការប្រើប្រាស់នៅក្នុងស្រុក ហើយលក់បន្តទៅកាន់រាជធានីភ្នំពេញ ព្រោះបន្លែនេះជំនួយដល់សុខភាព»។

លើសពីនេះទៀត រាល់ពេលរដូវបុណ្យទានម្តង បន្លែសុវត្ថិភាពនេះមានការបញ្ជាទិញច្រើន ដោយខ្លះពុំបានផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ។ ក្នុងនាមជាកសិករ ដែលកំពុងទទួលផលពីបន្លែនេះ រំពឹងថា កសិករផ្សេងទៀតងាកមកចាប់អារម្មណ៍ដាំបន្លែទាំងនោះ ផ្គត់ផ្គង់នៅលើទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់។

គួរជម្រាបថា កាលពីខែសីហា ឆ្នាំ ២០២៥ ខេត្តមណ្ឌលគិរី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការផលិតពូជដំឡូងបារាំង បណ្តុះបណ្តាលកសិករដាំបន្លែឆ្នើម និងបង្កើតប្រព័ន្ធឯករាជ្យប្រកបដោយស្ថេរភាព។ មជ្ឈមណ្ឌលនេះជាកន្លែងសំខាន់សម្រាប់ផ្ទេរចំណេះដឹង និងជំនាញអនុវត្តទៅកាន់មន្ត្រីរដ្ឋបាល សិស្ស និងកសិករ ដើម្បីឱ្យពួកគេចេះដោះស្រាយបញ្ហាក្នុងតំបន់បានប្រសើរឡើង។
ការបើកដំណើរការនេះគឺជាចំណុចចាប់ផ្តើមសំខាន់នេះមានគោលបំណង សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទ ដោយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបដល់កសិករក្នុងតំបន់សំខាន់ ជាពិសេសរួមចំណែកកាត់បន្ថយការចាកចេញចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស និងកាត់បន្ថយភាពក្រីក្រ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


