Connect with us

ព័ត៌មានជាតិ

កម្ពុជារំពឹងសន្ទុះទំនាក់ទំនងជាមួយបារាំងកាន់ជិតស្និទ្ធ ខណៈបារាំងមាននាយករដ្ឋមន្ត្រីថ្មី

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតអបអរសាទរចំពោះលោក Sébastien LECORNU ដែលក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង។ ខណៈសម្ដេច រំពឹងថា វត្តមានលោក Sébastien LECORNU ក៏នឹងផ្ដល់សន្ទុះនៃទំនាក់ទំនងកាន់តែជិតស្និទ្ធគ្នាថែមទៀតរវាងកម្ពុជា និងបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) រដ្ឋមន្ត្រីការពារជាតិ ត្រូវបានប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីបារាំង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយ​សភាបារាំងបានដកទំនុកចិត្ត​ពី​លោកនាយករដ្ឋមន្ត្រី ហ្វ្រង់ស័រ បៃរូ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដែងការអបអរសាទរចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីរបស់បារាំងពេលនេះ។ តាមរយៈលិខិតផ្ញើជូនលោក សេបាស្យៀង ឡឺក័រនុយ សម្ដេចធិបតី ចាត់ទុកការឡើងកាន់មុខតំណែងនេះ នឹងផ្តល់ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្ត្រ និងតម្លៃរួម។

«រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជានៅឆ្នាំ២០២៦»។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ដូច្នេះ ហើយរំពឹងថា លោក សេបាស្យៀង ឡឺក័រនុយ នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម