ព័ត៌មានជាតិ
ស្គាល់គ្នាតាមTik Tok៧ថ្ងៃ នាំប្រុសស្នេហ៍មកដេកដល់បន្ទប់ជួល ប្តីតាមទាន់ផ្អើលទាំងយប់
រឿងរ៉ាវហួសចិត្តមួយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១ បន្ទាប់ពីស្រ្តីម្នាក់មានប្តីមានកូនដល់ទៅពីរនាក់ បែជាលួចលាក់ផឹតក្បត់យកប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ជួល ប្តីតាមទាន់បានត្រឹមអង្គុយសម្រក់ទឹកភ្នែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា និងសមត្ថកិច្ចចុះមកធ្វើការសួរនាំនៅចំណុចបន្ទប់ផ្ទះជួលលេខ២៨B ជាន់ទី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាប្តីមានឈ្មោះ ក្រិត ពៅ ភេទប្រុសអាយុ៣១ឆ្នាំ មុខរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់មានឈ្មោះ សាក់ ស្រីភ័ស្ផ អាយុ២៧ឆ្នាំមុខរបររោងចក្រដូចគ្នា បានរៀបការនឹងគ្នាកាលពីឆ្នាំ២០១១ នៅឯស្រុកកំណើតខាងប្តី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រហូតមកដល់សព្វថ្ងៃរយៈពេល១០ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសស្រីនៅក្នុងបន្ទុកពីរនាក់ថែមទៀត។

ប្រភពដដែលបានបន្តទៀតថា ដោយមានជីវភាពមានការខ្វះខាត បាននាំគ្នាចាកចេញពីផ្ទះមកធ្វើការរោងចក្រនៅក្រុងភ្នំពេញ ដោយស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ ដោយរស់នៅមិនចុះសម្រុងគ្នា តែងតែឈ្លោះគ្នាជាញឹកញាប់ រយៈពេល១ខែចុងក្រោយនេះ ប្រពន្ធបានវេចបង្វឹចរត់ចោលរូបគេជាប្តី មករស់នៅបន្ទប់ជួលផ្សេង។ ក្រោយមករូបគាត់ជាប្ដីបានតាមដានដឹងថា ប្រពន្ធរបស់គាត់មកនៅបន្ទប់ជួលផ្សេងក្បែរកន្លែងគាត់ស្នាក់នៅដែរ លុះរយៈពេលមួយ អាទិត្យក្រោយមក ដោយមានការសង្ស័យ ព្រោះរូបគាត់ជាប្ដីបានខលទូរស័ព្ទទៅប្រពន្ធចង់សួរសុខទុក្ខ តែប្រពន្ធបានប្រាប់ថា ឈប់ខលទូរស័ព្ទមករកគេទៀតទៅ ធ្វើឲ្យរូបគេជាប្តីរឹតតែមានការសង្ស័យថែមទៀត។ លុះដល់ម៉ោងកើតហេតុក៏បានដើរមកមើលប្រពន្ធដល់បន្ទប់ជួល ដោយអើតមើលក្នុងបន្ទប់ឃើញនៅម្នាក់ឯង រួចក៏បានដើរចេញមកវិញ ស្រាប់តែឮសំឡេងមនុស្សប្រុស ទើបដឹងថាប្រពន្ធនាំប្រុសស្នេហ៍មកដេកដល់ក្នុងបន្ទប់ ទើបរូបគាត់យកដែកចងទ្វារជាប់មិនចេញទៅណាទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងដល់បងប្អូនស្នាក់នៅបន្ទប់ជួលក្បែរគ្នា រាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍។

បើតាមការរៀបរាប់ពីប្រពន្ធបានប្រាប់ឲ្យដឹងថា ចាប់ពីរូបគេបានរៀបការជាមួយប្ដីមក គ្រួសារខាងប្តីតែងតែមើលងាយ មើលថោកមកលើរូបគេជារើយៗ តែរូបគេជាប្រពន្ធមិនបានប្រាប់ប្ដីនោះទេ ហើយតែងតែឈ្លោះប្រកែកគ្នាជាមួយប្តីជាញឹកញាប់ផងដែរ។ ក្រោយមករូបគាត់ជាប្រពន្ធបានសុំប្ដីលែងលះគ្នា តែប្ដីមិនព្រម ហើយក៏បានចាកចេញពីប្តីមកស្នាក់នៅបន្ទប់ជួលផ្សេងទៀតតែម្នាក់ឯង ក្រោយពីបានស្នាក់នៅបន្ទប់ជួលម្នាក់ឯង រូបគេក៍មានទំនាក់នំនងជាមួយបុរសម្នាក់ តាមរយ:លេងTik Tok ជាមួយគ្នាបានមួយអាទិត្យ ហើយបានហៅបុរសខាងលើមកដេកដល់ក្នុងបន្ទប់ជួល ទើបប្ដីតាមទាន់ឃាត់ខ្លួន។
ក្រោយពីកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ ប្ដីប្រពន្ធ និងប្រុសស្នេហ៍ នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


