ព័ត៌មានជាតិ
អាជ្ញាធរបញ្ជូនឱ្យវៀតណាមនូវជនជាតិរបស់ខ្លួន២៧នាក់ដែលធ្វើការខុសច្បាប់នៅកម្ពុជា
អាជ្ញាធរកម្ពុជាបន្តបញ្ជូនឱ្យវៀតណាមវិញនូវជនជាតិរបស់ខ្លួនចំនួន២៧នាក់ទៀត មានស្រីចំនួន១០នាក់ ដែលបានលួចឆ្លងដែន និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជនជាតិវៀតណាមទាំងនេះ ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា គឺពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ករណីលួចឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន) រួមទាំងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងករណីសញ្ចារកម្ម (អនុវត្តទោសចប់)។

ជនជាតិវៀតណាមទាំង២៧នាក់ខាងលើ គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


