ព័ត៌មានជាតិ
នៅថ្ងៃនេះ ក្រសួងអប់រំ បើកវគ្គបំប៉នសមត្ថភាពដល់សិស្សជាប់បាក់ឌុបសម្រាប់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ តទៅ សម្រាប់ប្អូនៗសិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា លើមុខវិជ្ជាចំនួន៤ រួមមានរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។ គោលដៅនៃកម្មវិធីបង្រៀននេះ គឺដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា។

ជារៀងរាល់ឆ្នាំមានបេក្ខជន ប្រមាណ ៤ ០០០នាក់ បានដាក់ពាក្យប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយជិត៤០០០នាក់ទៀត ក៏ត្រូវដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រៅពីនេះ
ដេប៉ាតឺម៉ង់គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ក៏សុទ្ធសឹងតែជាកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលមានបេក្ខជន ដាក់ពាក្យប្រឡងចូលរៀនច្រើន។ អាស្រ័យហេតុនេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ចាប់ពីថ្ងៃទី២៩
ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីគន្លឹះដោះស្រាយសំណួរ និងលំហាត់ ដែលបង្រៀនដោយសាស្រ្តាចារ្យដ៏ល្បីៗនិងមានបទពិសោធន៍ខ្ពស់។
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើមុខវិជ្ជាដូចខាងក្រោម ៖
១. មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ – ១៧៖០០
២. មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ – ១៨៖០០
៣. មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ – ១៩៖០០
៤. មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ – ២០៖០០
សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម www.duraseksa.gov.kh (http://www.duraseksa.gov.kh/) រួចចុចលើប៊ូតុង “ផ្សាយផ្ទាល់” និងបន្តទៅចុចលើប៊ូតុង “ត្រៀមប្រឡង សាកលវិទ្យាល័យ” ឬស្កេនលើ QR Code។

ក្នុងអំឡុងពេលនៃការរៀន សិស្សដែលមានចម្ងល់អាចសាកសួរដោយផ្ទាល់ទៅកាន់សាស្រ្តាចារ្យ ហើយចម្ងល់ទាំងនោះនឹងទទួលបានការស្រាយបំភ្លឺតបជូនទៅកាន់សិស្សានុសិស្សវិញ។ ក្រៅពីការបង្រៀនដោយការផ្សាយបន្តផ្ទាល់ពីសំណាក់សាស្រ្តាចារ្យទាំង៤រូប មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយក៏នឹងអញ្ជើញនិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យ ដែលទើបប្រឡងចូលរៀនដោយជោគជ័យកាលពីឆ្នាំមុន មកចែករំលែកបទពិសោធន៍ស្តីពីការប្រឡង និងការត្រៀមខ្លួនដើម្បីប្រឡងឱ្យបានជោគជ័យ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


