នយោបាយ
រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញទៅថៃឱ្យត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានជំរុញទៅរដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow ឱ្យថៃធ្វើយ៉ាងណាកាត់បន្ថយភាពតានតឹងនៃជម្លោះព្រំដែនជាមួយកម្ពុជា និងងាកទៅអនុវត្តនកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៨ ខែធ្នូ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថាក្នុងជំនួបតាមទូរស័ព្ទជាមួយភាគីថៃលោក Robio បានប្រាប់ពីការបារម្ភរបស់អាមេរិកចំពោះការបន្តអំពើហិង្សានៅតាមព្រំដែនកម្ពុជានិងបានសង្កត់ធ្ងន់ថា«ត្រូវកាត់បន្ថយភាពតានតឹងជាបន្ទាន់»។
មិនមានការបញ្ជាក់ពីការឆ្លើយតបយ៉ាងណាពីរដ្ឋមន្ត្រីការបរទេសថៃលោក Sihasak ទៅលោក Rubio នោះទេក្នុងសេចក្ដីថ្លែងការណ៍នេះខណៈនៅតាមបណ្ដាញសារព័ត៌មានថៃក៏ពុំបានលើកឡើងពីការជជែកគ្នានេះដែររហូតមកដល់រសៀលថ្ងៃទី១៩ ខែធ្នូនេះ។

ការនិយាយទូរស័ព្ទរវាងមនុស្សសំខាន់ទី២នៃរដ្ឋបាលអាមេរិកជាមួយរដ្ឋមន្ត្រីការបរទេសថៃនេះ កើតឡើងស្របពេលដែលចិនបានបញ្ជូនបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី ឱ្យទៅបំពេញបេសកកម្មការទូតនៅកម្ពុជា និងថៃ ដើម្បីសម្របសម្រួលកាត់បន្ថយភាពតានតឹង និងឈានដល់ការអនុវត្តបទឈប់បាញ់ឡើងវិញ។
ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាអាទិភាពមួយរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការដោះស្រាយ ខណៈសហរដ្ឋអាមេរិកជាម្ចាស់ហត្ថលេខីដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា កន្លងទៅ។ ក្នុងការប្រយុទ្ធគ្នាជាថ្មីរវាងកម្ពុជា-ថៃកាលពីដើមខែធ្នូនេះ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានដោយទទួលស្គាល់ថាជម្លោះនេះពិបាកដោះស្រាយ តែលោកនឹងព្យាយាមធ្វើយ៉ាងណាឱ្យស្ថានភាពត្រលប់ទៅប្រសើរឡើងវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


