Connect with us

នយោបាយ

នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ទៅ​ចូល​រួម​ប្រជុំ​កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្ដិសុខ​នៅ​សប្ដាហ៍​ក្រោយ​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នឹង​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព ដែល​រៀបចំ​ឡើង​នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​នេះ​ កិច្ចប្រជុំ​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៃ​អាណត្តិ​ការងារ​របស់​ក្រុម​ប្រឹក្សា​សន្ដិភាព ក្នុង​គោល​ដៅ​ជំរុញ​សន្ដិភាព និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឆ្ពៅ​ទៅ​រក​ការ​កសាង​ឡើង​វិញ​នៅ​តំបន់​ហ្គាហ្សា​។ ជាមួយ​គ្នា​នេះ​ មេ​ដឹក​នាំ​ដែល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ក៏​រំពឹង​ថា​នឹង​ពិភាក្សា​គ្នា​អំពី​សន្ដិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។

បើ​តាម​សេចក្ដីប្រកាសព័ត៌មាន​នោះ​ ក្រៅ​ពី​ចូល​រួម​កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឥស្សរជន​សហរដ្ឋអាមេរិក និង​មេដឹក​នាំ​ប្រទេស​ឯទៀត​ ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​គ្នា​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគ និង​កិច្ច​សហប្រតិបត្តិការ​។

ក្រៅ​ពី​នេះ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏​នឹង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​ទៅកាន់​ទ្វីប​អឺរ៉ុប​ដើម្បី​បង្កើន​ភាព​ជា​ដៃ​គូ និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​តំបន់​នេះ​ផងដែរ​៕

អត្ថ​បទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម