នយោបាយ
ប្រធានាធិបតីបារាំងសរសេរលើបណ្ដាញសង្គម X ជាភាសាខ្មែរ បញ្ជាក់ពីទំនាក់ទំនងកាន់តែរឹងមាំជាមួយកម្ពុជា
ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បានសរសេរលើបណ្ដាញសង្គម X របស់លោកថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកម្ពុជាជាភាសាខ្មែរ និងបានបញ្ជាក់ពីចំណងទំនាក់ទំនងដែលកាន់តែរឹងមាំរវាងបារាំង និងកម្ពុជា។

លោកបានសរសេរកាលពីយប់មិញម៉ោងនៅកម្ពុជាជាភាសាខ្មែរថា៖ «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង និងសម្រាប់ការពិភាក្សារបស់យើងនៅថ្ងៃនេះនៅទីក្រុងប៉ារីស។ រវាងកម្ពុជា និងបារាំង ប្រវត្តិសាស្ត្ររបស់យើងមានជម្រៅយ៉ាងខ្លាំង ហើយកាន់តែរឹងមាំឡើងនៅក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ»។
លោកម៉ាក្រុង បានបញ្ជាក់ថាលោកនឹងធ្វើដំណើរមកកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ ដែលជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងទំនាក់ទំនងដែលភ្ជាប់ កម្ពុជា-បារាំង ឱ្យកាន់តែខ្លាំងឡើង។

គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីសប្រទេសបារាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០៦នេះ។
កាលពីថ្ងៃទី៨ ខែមេសា ម្សិលមិញនាយករដ្ឋមន្ត្រីកម្ពុជាក៏មានជំនួបផ្លូវការជាមួយប្រធានាធិបតីបារាំងលោក ម៉ាក្រុង នៅវិមានអេលីហ្ស៊េផងដែរ។ យ៉ាងណាក្ដីខ្លឹមសារនៃជំនួបនេះនៅមិនទាន់បានដឹងនៅឡើយទេ។
ទំនាក់ទំនងកម្ពុជាបារាំងគឺចាប់ផ្ដើមមានប្រវត្តិទាក់ទងគ្នាខ្លាំងចាប់តាំងពីឆ្នាំ១៨៦៣ ពេលដែលកម្ពុជាទទួលយកអាណាព្យាបាលបារាំង មុននឹងប្រគល់ឯករាជ្យមកវិញនៅឆ្នាំ១៩៥៣។ បារាំងក៏ជាអ្នកផ្ដល់ជំនួយដល់កម្ពុជាលើការងារជាច្រើនជាពិសេសការអប់រំ និងកិច្ចការអភិរក្សវប្បធម៌ ប្រទេសនេះក៏ជាតួអង្គសំខាន់នាំយកសន្ដិភាពដល់កម្ពុជាវិញផងដែរ។
គួរជម្រាបផងដែរថា កម្ពុជាគឺជារដ្ឋសមាជិកនៃក្រុមប្រទេសនិយាយភាសាបារាំង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រទេសទាំងនេះនៅចុងឆ្នាំ២០២៦៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


