នយោបាយ
ប្រធាន គ.ជ.ប ឆ្លើយតបចម្ងល់ ៥ចំណុច របស់អ្នករាយការណ៍ពិសេស ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា
ការឆ្លើយតបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា រវាងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) ជាមួយលោក វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី ១០ ខែមីនា ឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូអនឡាញ។
លទ្ធផលនៃជំនួបដែល គ.ជ.ប ទើបផ្សព្វផ្សាយនារសៀលថ្ងៃទី ១១ ខែមីនានេះ បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Vitit Muntarbhorn បានស្នើសុំការបកស្រាយពីភាគី គ.ជ.ប ទៅលើបញ្ហាចំនួន ៥ ចំណុចរួមមាន៖ គោលការណ៍តម្លាភាព ដែលធានាឱ្យការបោះឆ្នោតអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធ, ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងដំណើរការរៀបចំការបោះឆ្នោត, ការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងដំណើរការរៀបចំការបោះឆ្នោត, ការទទួល និងដោះស្រាយបណ្ដឹងដោយតម្លាភាព និងការបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេស ដើម្បីអនុញ្ញាត ឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះបានបោះឆ្នោត។
ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ស្ថាប័ន គ.ជ.ប ត្រូវបំពេញបេសកកម្មរបស់ខ្លួនដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។
គ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាន ត្រូវបានលើកទឹកចិត្តឱ្យចូលរួម ក្នុងដំណើរការរៀបចំការបោះឆ្នោតដូចជា ការចូលរួមផ្ដល់យោបល់ ឬអនុសាសន៍លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត, ការដាក់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមតាមដាន និងសង្កេតមើលដំណើរការរៀបចំការបោះឆ្នោត និងការពង្រឹងការងារអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត។
ទាក់ទងការប្រើប្រព័ន្ធអេឡិចត្រូនិក ក្នុងដំណើរការរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា គ.ជ.ប នឹងដាក់ឱ្យដំណើរការនូវកម្មវិធីដូចជា៖ កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់លក្ខខណ្ឌរបស់បេក្ខជន តាមប្រព័ន្ធកុំព្យូទ័រ, កម្មវិធីផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។
ទាក់ទងទៅនឹងតម្លាភាព នៃការដោះស្រាយបណ្ដឹង លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ គ.ជ.ប មានយន្តការទទួល និងដោះស្រាយលើពាក្យបណ្ដឹង ៣ថ្នាក់ គឺនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងថ្នាក់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបញ្ជាក់ថា ច្បាប់តម្រូវឱ្យ គ.ជ.ប រៀបចំការិយាល័យបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់ណា ត្រូវអញ្ជើញទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់នោះ។ គ.ជ.ប បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅក្រៅប្រទេសឱ្យអញ្ជើញមកបោះឆ្នោត នៅក្នុងប្រទេសដោយធ្វើការផ្សព្វផ្សាយ តាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ កោះកែវ





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់