នយោបាយ
មានបណ្តឹងចំនួន២ថា បក្សភ្លើងទៀន ដាក់បេក្ខភាពមេឃុំ ចៅសង្កាត់ អសមត្ថភាព ឬមិនចេះអក្សរ
បេក្ខភាពមេឃុំ ចៅសង្កាត់ចំនួន២ មកពីគណបក្សភ្លើងទៀន បានទទួលរងបណ្តឹងជំទាស់ពីប្រជាពលរដ្ឋថា ជាមនុស្សមិនមានសមត្ថភាព និងមិនមានលក្ខន្តិកៈគ្រប់គ្រាន់ ឬមិនចេះអក្សរ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលសំណុំរឿងទាំង២នេះ គឺនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងស្ថិតនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទូលគោក រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គ.ជ.ប។

បើតាមប្រភពនោះបានអះអាងថា បណ្តឹងទាំងពីរនេះទទួលបានក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបញ្ជីបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។លោកថា រាល់បណ្ដឹងដែលមានទាំងអស់ ត្រូវដោះស្រាយក្នុងកម្រិតគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ប៉ុន្តែសំណុំរឿងចំនួន២នេះ លើសពីសមត្ថភាព គឃ.សប ទើបត្រូវបញ្ជូនមក គ.ជ.ប។
ប្រភពនោះបញ្ជាក់ថា ដើមបណ្ដឹង ដែលប្តឹងនោះមានចំនួន៥នាក់ ហើយប្ដឹងចោទប្រកាន់ថា បេក្ខភាពមេឃុំ ចៅសង្កាត់មកពីគណបក្សភ្លើងទៀន មិនគ្រប់លក្ខខណ្ឌធ្វើជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសារបេក្ខភាពនោះ អត់ចេះអក្សរ។
ទាក់ទងបញ្ហាខាងលើនេះ លោក សោម សូរីដា អគ្គលេខាធិការង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់កម្ពុជាថ្មីនាល្ងាចនេះថា ទាក់ទងការបិទផ្សាយបញ្ជីបេក្ខជនដំបូងនេះ អាចមានបណ្តឹងច្រើនជាងនេះ ហើយសម្រាប់ថ្ងៃនេះអង្គភាពជំនាញមិនទាន់បូកសរុបរបាយការណ៍ទូទៅទាក់ទងការប្តឹងរបស់ប្រជាពលរដ្ឋនោះទេ ហើយនៅពេលអង្គភាពជំនាញរៀបចំរួចរាល់ទើបដឹងថា មានចំនួនពិតប្រាកដ។
កម្ពុជាថ្មីនៅមិនទាន់សុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែមីនា នេះ។
មាត្រា៣៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានកំណត់ថា ប្រជាពលរដ្ឋទាំងពីរភេទដែលមានបំណងឈរឈ្មោះជាបេក្ខភាពមេឃុំចៅសង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ដូចជា មានសញ្ជាតិខ្មែរពីកំណើត ចេះអាន និងចេះសរសេរអក្សរខ្មែរពីកំណើតបាន ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ និងមានអាយុយ៉ាងតិច២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


