Connect with us

នយោបាយ

កម្ពុជា មិនមានពលរដ្ឋរងគ្រោះស្លាប់ របួសពិការ កំព្រា និងមេម៉ាយ ដោយសារសង្គ្រាមទៀតទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល២៤ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជា មិនមានអ្នកស្លាប់ របួស និងពិការ ដោយសារការប្រយុទ្ធគ្នាព្រោះតែសង្គ្រាមនោះទេ។ សម្តេចតេជោបានថ្លែងថា ២៤ឆ្នាំហើយ ដែលកម្ពុជា មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ដោយសារតែសង្គ្រាម និងមិនមានប្រជាពលរដ្ឋភៀសសឹកដោយសារ​សង្គ្រាមនោះទេ។ សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់កម្ពុជាពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើន ទម្រាំយើងរកបាននូវសន្តិភាព ដូច្នេះទោះជាតម្លៃណាក៏ដោយយើងត្រូវតែរក្សាសន្តិភាពអោយបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនឆ្នាំ១៩៩៨ ដែលជាជោគជ័យនៃនយោបាយឈ្នះឈ្នះ ចំនួនពលរដ្ឋរងគ្រោះដោយសារសង្គ្រាមច្រើនណាស់ហើយ តែក្រោយឆ្នាំ១៩៩៨ យើងមិនមានអ្នករងគ្រោះដោយសារសង្គ្រាមទៀតទេ ហើយយើងក៏មិនមានស្ត្រីមេមាយ និងក្មេងកំព្រាដោយសារសង្គ្រាមដែរ។

សម្តេចបានបន្តថា វត្តមានសន្តិភាពជំនួសឱ្យសង្គ្រាមនេះ ផ្តល់ឱកាសឱ្យយើងអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ បើតាមសម្តេច «នៅក្រោយសង្គ្រាមយើងមានប្រជាជនប្រមាណ៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងមានចំនួន១៧លានហើយ»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបសំណេះសំណាលជាមួយ​សហគមន៍ខ្មែរ​​រស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រូងហ្សូរិច ប្រទេសស្វីស នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម