Connect with us

នយោបាយ

អ្នកនាំពាក្យ គ.ជ.ប ៖ បក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៧៤ភាគរយ ខណៈបក្សផ្សេងៗទៀតទទួលបានតិចតួច

បានផុស

នៅ

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា តាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២នេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតជាង ៥ លាន ៣ សែនសន្លឹក ស្មើប្រមាណ ៧៤ភាគរយ នៃចំនួនសន្លឹកឆ្នោតបានការទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកគណបក្សលំដាប់ទី ២ គឺគណបក្សភ្លើងទៀន ដែលទទួលបានសំឡេងឆ្នោតជាង ១ លាន ៦ សែនសន្លឹក ប្រៀបធៀបទៅនឹងសន្លឹកឆ្នោតបានការទាំងអស់ ស្មើប្រមាណ ២២ ភាគរយ។ គណបក្សបន្ទាប់ គឺគណបក្សហ៊្វុនស៊ិនប៉ិច ដោយគណបក្សនេះទទួលបានសំឡេងឆ្នោតគាំទ្រជាង ៩ ម៉ឺនសន្លឹក ប្រៀបធៀបទៅនឹងសន្លឹកឆ្នោតបានការទាំងអស់ ស្មើនឹងប្រមាណ ១,២ ភាគរយ។

បន្ទាប់ទៀត គឺគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ដែលទទួលបានសំឡេងឆ្នោតគាំទ្រចំនួនជាង ៦ ម៉ឺនសន្លឹក ប្រៀបធៀបទៅនឹងសន្លឹកឆ្នោតបានការទាំងអស់ ស្មើនឹងប្រមាណ 0,៨ភាគរយ។

បន្ទាប់មកទៀត គឺគណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា ទទួលបានសំឡេងឆ្នោតគាំទ្រជាង ៣ម៉ឺនសន្លឹក ហើយគណបក្សបន្ទាប់ គឺគណបក្សយុវជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, គណបក្សកែទម្រង់កម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្ពុជានិយម, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា, និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។

សម្រាប់ការបែងចែកអាសនៈ លោក សោម សូរីដា បានបញ្ជាក់ថា គ.ជ.ប មិនទាន់បែងចែកទេ ហើយ គ.ជ.ប នឹងធ្វើការបូកសរុបបែងចែក នៅពេលគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត បានដោះស្រាយបណ្ដឹងទាក់ទងទៅនឹងការបោះឆ្នោតរួចរាល់។

ទោះជាយ៉ាងណាលោក សោម សូរីដា បានអះអាងថា លទ្ធផលនៃការបែងចែកអាសនៈ ក៏មានគណបក្សមួយចំនួន ដែលទទួលបានការគាំទ្រច្រើន បានបែងចែកដោយខ្លួនឯងខ្លះៗហើយ។ ប៉ុន្តែសម្រាប់ គ.ជ.ប នៅមិនទាន់បែងចែកជាផ្លូវការនោះទេ ដោយរង់ចាំការដោះស្រាយបណ្តឹងនានាចប់សព្វគ្រប់សិន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម