Connect with us

នយោបាយ

វិសោធនកម្មរដ្ឋធម្មនុញ្ញ៖ តើ៩លើកមកនេះ រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានកែត្រង់មាត្រាណាខ្លះ?

បានផុស

នៅ

នៅក្នុងសប្តាហ៍នេះ រដ្ឋសភាជាតិ នឹងបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម។ ការធ្វើវិសោធនកម្មលើកនេះ គឺជាលើកទី១០ ហើយចាប់តាំងពីឆ្នាំ១៩៩៣មក។ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមបង្ហាញពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៩លើកកន្លងទៅ ថា តើបានកែត្រង់មាត្រាណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-លើកទី១ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤៖  គឺបានកែប្រែលើមាត្រា២៨នៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីផ្តល់សិទ្ធិដល់ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យនៅពេលដែលព្រះមហាក្សត្រអវត្តមានដោយព្រះរាជសារប្រគល់សិទ្ធិ។

-លើកទី២ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ១៩៩៩៖ គឺបានកែប្រែលើមាត្រា១១,១២,១៣,១៨,២២,២៤,​២៦,២៨,​៣០,​៣៤,៥១,៩០,៩១,៩៣ និងមាត្រាទាំងឡាយនៃជំពូកទី៨ដល់ជំពូកទី១៤នៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភា។

-លើកទី៣ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០១៖ គឺបានកែប្រែលើមាត្រា១៩ និង២៩នៃរដ្ឋធម្មនុញ្ញដោយមកចែងថា«ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ» និងកែតម្រូវកំហុសបច្ចេកទេសនូវមាត្រា១៩ថ្មី ត្រង់លេខមាត្រាយោងតាមពីមាត្រា១០០ចាស់ទៅមាត្រា១១៩ថ្មី។

-លើកទី៤ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥៖ គឺបានកែប្រែលើមាត្រា៨៨ និង១១១ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីកែសម្រួលកូរ៉ុមនៃការប្រជុំរដ្ឋសភា៖

          +កូរ៉ុមប្រាំពីរភាគដប់សម្រាប់ការអនុម័តយកមតិភាគច្រើន ពីរភាគបី ឬយកមតិភាគច្រើន បីភាគបួននៃចំនូនសមាជិករដ្ឋសភាទាំងមូល។

          +កូរ៉ុមប្រាំមួយភាគដប់ សម្រាប់ការអនុម័តយកមតិភាគច្រើនដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

-លើកទី៥ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៦៖ គឺបានកែប្រែលើមាត្រា៨២,៨៨ថ្មី,៩០ថ្មី,៩៨,១០៦ថ្មី,១១១ថ្មី(មួយ) និងមាត្រា១១៤ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺសំដៅកែសម្រួលសំឡេងបោះឆ្នោត ពីសំឡេងពីរភាគបីមកជាមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល និងកូរ៉ុមប្រជុំដើម្បី៖

          +បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មការនានានៃរដ្ឋសភា

          +បោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល និងអនុម័តញតិ្តបន្ទោសទម្លាក់សមាជិកគណៈរដ្ឋមន្រ្តី ឬទម្លាក់រាជរដ្ឋាភិបាល

          +បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកគណៈកម្មការនានានៃព្រឹទ្ធសភា

          +អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងព្រឹទ្ធសភា

-លើកទី៦ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨៖ គឺបានកែប្រែលើមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីចែងបន្ថែមពីការបែងចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

-លើកទី៧ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤៖ គឺបានកែប្រែលើមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មីដល់ជំពូកទី១៦ថ្មីនៃរដ្ឋធម្មនុញ្ញ។ ការកែប្រែនេះ គឺដើម្បីបញ្ញត្តិអំពីអង្គការរៀបចំការបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ។

-លើកទី៨ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៖ គឺបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ។ មាត្រា៣៤ថ្មី បានបញ្ចូលនូវការដកសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ មាត្រា៥៣ គឺបានចែងបន្ថែមថាកម្ពុជា ប្រឆាំង​ដាច់ខាត​ចំពោះ​បរទេសដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជាទោះបី​ក្រោមរូបភាព​ណាក៏ដោយ​។ ឯ ​មាត្រា​៤២ បន្ថែមថា ថា គណបក្សនយោ​បាយ ត្រូវតែ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះជា​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោ​ល​ក្តី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។ មាត្រា៤៩ បានបន្ថែមថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះជា​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ឡើយ​។ ចំណែក មាត្រា​១១៨ បានកែប្រែថា គណៈរដ្ឋមន្ត្រី ត្រូវ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីជាសមាជិក​។

-លើកទី៩ នៅឆ្នាំ២០២១៖ វិសោធនកម្មលើមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី   និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីកំណត់ឱ្យឥស្សរជនជាន់ខ្ពស់ដែលជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមាន«សញ្ជាតិខ្មែរតែមួយគត់»។

ដោយឡែក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៤៖ រដ្ឋសភាកម្ពុជា បានបង្កើតនូវច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ច្បាប់ធម្មនុញ្ញបន្ថែមនេះ មានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរីភាពពហុបក្ស សមស្របតាមតម្រូវការនៃភាពចាំបាច់៕

ដោយ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២២ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម