នយោបាយ
គណបក្សនយោបាយ អំពាវនាវដល់អ្នកគាំទ្របក្សភ្លើងទៀន សូមកុំចូលរួមសកម្មភាពតវ៉ាណាមួយរបស់គណបក្សនេះ
មន្ត្រីគណបក្សនយោបាយមួយចំនួន បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន សូមកុំចូលរួមសកម្មភាពតវ៉ាណាមួយរបស់គណបក្សនេះ ដែលអាចនាំឲ្យមានបញ្ហាណាមួយដល់ខ្លួន។

ការអំពាវនាវបែបនេះ បន្ទាប់ពីគណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីបំណងរបស់ខ្លួន នៅក្នុងការជួប ជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួន នៅទីលានប្រជាធិបតេយ្យ ដែលអាចធ្វើឡើងនៅចុងសប្ដាហ៍នេះ ដើម្បីទាមទារចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងក្នុងបណ្ដាញសង្គមតេលេក្រាមថា ប្រសិនបើក្រុមប្រឹក្សធម្មនុញ្ញសម្រេចបិទផ្លូវតវ៉ាហើយនោះ នៅតែរំលោភការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទៀត នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោក សុខ ឥសាន លើកឡើងទៀតថា «ការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ស្មើនឹងការធ្វើរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា និងច្បាប់រដ្ឋ»។
ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ដែរថា ចំពោះបំណងជួបជុំតវ៉ាទៅលើសេចក្ដីសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពីសំណាក់គណបក្សភ្លើងទៀននោះ គឺជាសកម្មភាពខុសច្បាប់មួយ ដែលនាំឲ្យអ្នកគាំទ្រគណបក្សនោះ ប្រឈមនឹងបញ្ហាផ្លូវច្បាប់ណាមួយ។

លោក ពេជ្រ ស្រស់ លើកឡើងបន្តថា គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ អនុវត្តការងាររបស់ខ្លួន ស្របទៅតាមច្បាប់កំណត់ប៉ុណ្ណោះ។ ដូច្នេះហើយ មិនគួរមានការតវ៉ាណាមួយឡើយ។
លោកលើកឡើងបែបនេះថា «សូមឲ្យបងប្អូនជនរួមជាតិ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចូលរួមសកម្មភាពណាមួយ នៅក្នុងគណបក្សនយោបាយ ដែលនាំឲ្យមានការប្រព្រឹត្តខុសច្បាប់នោះ សូមបងប្អូនជនរួមជាតិមេត្ដាស្វែងយល់ឲ្យបានស៊ីជម្រៅ ជៀសវាងនាំបញ្ហាដល់ខ្លួនដោយសកម្មភាពជឿតាមគេប្រព្រឹត្តិអំពើខុសច្បាប់»។
ក្នុងនោះដែរ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា ការប្រមូលម្តុំ ឬការតវ៉ាណាមួយ ដែលមានបំណងដោយក្រុមមួយចំនួននោះ ពិតជាមិនមានផលចំណេញអ្វីសម្រាប់ប្រទេសជាតិឡើយ ហើយគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែគោរពច្បាប់។

ជាមួយគ្នានេះ ក្នុងនាមអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីជីវភាពរស់នៅ និងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើនបន្តទៅទៀត។
សូមជម្រាបថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាធម្មនុញ បានសម្រេចបដិសេធបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន ជុំវិញការមិនចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
មាត្រា ៣៥ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បានបញ្ជាក់ថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធបណ្ដឹងតវ៉ា សេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្ដល់សេចក្ដីសម្រេចបដិសេធនេះមួយច្បាប់ ទៅសាមីគណបក្សនយោបាយ ឬតំណាង និងផ្ញើសេចក្ដីសម្រេចបដិសេធមួយច្បាប់ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


