នយោបាយ
លោក គុជ លី ចាត់ទុកជនរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោតជាការប្រកាសធ្វើបដិវត្តពណ៌
ប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានចាត់ទុកក្រុមបុគ្គលដែលឃោសនាមិនឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាការប្រកាសធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

ការចាត់ទុកបែបនេះរបស់លោក គុជ លី គឺក្រោយក្រុមប្រឆាំង ជាពិសេសអ្នកគាំទ្រគណបក្សភ្លើងទៀនបានឃោសនាទុច្ចរិត ដោយបានប្រកាសអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល ក្រោមហេតុផលថា ការបោះឆ្នោតជាតិខាងមុខនេះ មិនមានវត្តមានចូលរួមរបស់គណបក្សភ្លើងទៀន។
ទាក់ទិននឹងការប្រកាសនេះ លោក គុជ លី បានថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី ថា«ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនេះ មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជារឿងថ្មីដែរ ខណៈដែលកាលពីឆ្នាំ២០១៨ អតីតមេបក្សប្រឆាំង ក៏បានប្រកាសអំពីយុទ្ធនាការដេកផ្ទះឈ្នះឯង ឬម្រាមដៃស្អាត ជាដើម»។
ក្នុងនាមជាប្រធានគណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោតប្រកួតប្រជែង លោក គុជ លី បានចាត់ទុកការប្រកាសរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ក្រោមហេតុថា មិនមានគណបក្សភ្លើងទៀនចូលរួមនោះ គឺជាគំនិតទុច្ចរិត ដោយបានធ្វើបាបប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងការសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន។ លោក បានបន្តថា ការប្រកាសអំពាវនាវនេះ ក៏ជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងជាការប្រមាថដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទៀតផង។

បើតាមលោក គុជ លី ក្រុមប្រឆាំងទាំងនេះបានខិតខំរៀបចំសេនារីយ៉ូគ្រប់រូបភាព ដោយមានបរទេសនៅពីក្រោយខ្នង ដែលតាមរយៈនេះ ក្រុមប្រឆាំងហាក់កំពុងតែបម្រើបរទេសដោយមិនដឹងខ្លួន។ លោកសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ បានសបញ្ជាក់ថា ក្រុមបុគ្គលប្រឆាំងកំពុងមានគំនិតចង់ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា និងចង់បំផ្លាញដល់សន្តិភាពរបស់ប្រជាពលរដ្ឋដែលមានសព្វថ្ងៃនេះ។
ក្នុងន័យនេះ លោក គុជ លី បានថ្លែងអះអាងថា សន្តិភាពនេះ មិនមែនសំដៅតែលើគណបក្សកាន់អំណាចដែលបាននាំសន្តិភាពទេ តែជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា មិនថានិន្នាការណាឡើយ រួមទាំងក្រុមប្រឆាំង។ តែយ៉ាងណា ក្ដី អ្នកនយោបាយរូបនេះ ក៏បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញចូលរួមបោះឆ្នោត នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រឆាំងទៅនឹងបដិវត្តន៍ពណ៌នៅកម្ពុជា និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍជាតិ ក៏ដូចជាធានាដល់សុខសន្តិភាពនៅកម្ពុជាតទៅមុខទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


