Connect with us

នយោបាយ

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញគោលនយោបាយ ៥ចំណុច ក្នុងនោះការអភិវឌ្ឍធនធានមនុស្សសំខាន់ជាងគេ

បានផុស

នៅ

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ៥ចំណុច ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា គោលនយោបាយទាំង ៥ចំណុចនោះ រួមមាន៖ ទី១. ការអភិវឌ្ឍធនធានមនុស្ស, ទី២. ការអភិវឌ្ឍកសិ-ឧស្សាហកម្ម, ទី៣. ការអភិវឌ្ឍទេសចរណ៍, ទី៤. ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងទី៥. ការអភិវឌ្ឍប្រព័ន្ធដំណើរការយុត្តិធម៌។

លោកបញ្ជាក់ថា ក្នុងចំណោមគោលនយោបាយទាំង ៥នេះ គឺគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សសំខាន់ជាងគេ។ លោក ហួន ច័ន្ទថុន ឲ្យដឹងបែបនេះថា «ពលរដ្ឋមួយចំនួន គាត់មានធនធាន មានទេពកោសល្យ មានឧបនិស្ស័យពីកំណើត ប៉ុន្តែគាត់អត់អាចបញ្ចេញអ្វីដែលគាត់មានជំនាញ ឲ្យមហាជនបានឃើញទេ ខ្ញុំចង់ជម្រាបបន្តិច អ្នកខ្លះគេអត់យល់ពីធនធានមនុស្ស ពាក្យថា ធនធានមនុស្ស គឺមនុស្សដែលមានទេពកោសល្យ គ្រាន់តែមើលអាចដឹង គិតអាចយល់ ធ្វើបាន តែឲ្យចេះអត់ចេះទេ ប៉ុន្តែអាចធ្វើបាន»។

សម្រាប់គោលនយោបាយទី ៥ ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបញ្ជាក់ថា កន្លងមក មានប្រជាពលរដ្ឋខ្មែរ នៅពេលមានបញ្ហារឿងអ្វីមួយ តែងតែទៅរកពឹងពាក់គេឲ្យជួយរត់ការឲ្យ ដោយមានការបង់ប្រាក់ ដើម្បីជាថ្នូរដោះដូរជាដើម។ ពលរដ្ឋខ្លះទៀត ក៏ត្រូវបានជនឆ្លៀតឱកាសបោកប្រាស់យកលុយរបស់គាត់ទៅបាត់ ដោយមិនបានដោះស្រាយជូនពួកគាត់ ទាំងនេះហើយជាបញ្ហាដែលគណបក្សលោកបានមើលឃើញជាក់ស្ដែង។

លោក ហួន ច័ន្ទថុន បានបញ្ជាក់ទៀតថា ដោយមើលឃើញនូវបញ្ហារបស់ប្រជាពលរដ្ឋបែបនេះហើយទើបគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់លោក បានប្រជុំគ្នាដាក់ចេញឡើងនូវគោលនយោបាយទី ៥ គឺជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ក្នុងដំណើរការប្រព័ន្ធយុត្តិធម៌។ លោក ហួន ច័ន្ទថុន បានអះអាងថា «នៅពេលដែលពលរដ្ឋជួបរឿងអយុត្តិធម៌ ហើយអាជ្ញាធរមិនអើពើនោះ ប្រាកដជាប្រជាពលរដ្ឋដាក់បន្ទុកទៅរដ្ឋាភិបាលជាមិនខានឡើយ»៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៣៧ នាទី មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៤៥ នាទី មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ៤៨ នាទី មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម៥១ នាទី មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម