នយោបាយ
តើប្រធានគណបក្សទាំង ១៨ ទៅបោះឆ្នោតនៅការិយាល័យណាខ្លះ?
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយមានគណបក្សចំនួន ១៨ ចុះបញ្ជីបេក្ខជន ចូលរួមប្រកួតប្រជែង។ កាលពីអត្ថបទមុន ប្រិយមិត្តបានដឹងរួចមកហើយពីមណ្ឌល ដែលប្រធានគណបក្សទាំង១៨ បានឈរឈ្មោះ ហើយថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញទីតាំងការិយាល័យដែលប្រធានគណបក្សទាំង ១៨ ទៅបោះឆ្នោតវិញម្ដង ដែលមានដូចខាងក្រោម (តាមលំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត)៖
១. លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បោះឆ្នោតនៅការិយាល័យលេខ 0965 (សាលារៀន វត្តដំបូកខ្ពស់) សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

២. លោក គុជ លី ប្រធានគណបក្ស ខ្មែរតែមួយ បោះឆ្នោតនៅការិយាល័យលេខ 0481 (ដីឡូលេខ២៣ ផ្លូវ១១២ កែង២២៥) សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

៣. លោក សេង សុខេង ប្រធានគណបក្ស សញ្ជាតិកម្ពុជា បោះឆ្នោតនៅការិយាល័យលេខ 0903 (ក្បែរវិមានសុភមង្គល) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

៤. លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររួបរួមជាតិ បោះឆ្នោតនៅមណ្ឌល 2043 (អនុវិទ្យាល័យ បាក់ខែង) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

៥. លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំងប្រជាធិបតេយ្យ បោះឆ្នោតនៅការិយាល័យ 0952 (បឋមសិក្សារកាកោង) ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល

៦. លោក មាស បូពៅ ប្រធានគណបក្ស កសិករ បោះឆ្នោតនៅការិយាល័យលេខ 0187 (សាលាបឋមសិក្សាបឹងត្របែកកើត ផ្លូវ៤៨៨) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ

៧. លោកស្រី សឹង សុធី ប្រធានគណបក្ស ស្រ្ដីដើម្បីស្រ្ដី បោះឆ្នោតនៅការិយាល័យ 0971 (បឋមសិក្សាវត្តដំណាក់) សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

៨. លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្ស ខ្មែរឈប់ក្រ មិនមានឈ្មោះបោះឆ្នោតនោះទេ (អានលម្អិត)

៩. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បោះឆ្នោតនៅការិយាល័យលេខ 2206 (សាលាឆាន់ វត្តវាលស្បូវ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

១០. លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស ធម្មាធិបតេយ្យ បោះឆ្នោតនៅការិយាល័យ 0240 (បឋមសិក្សា វត្តទ្រៀល) ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ

១១. លោក យ៉េង វីរៈ ប្រធានគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតនៅការិយាល័យ 1393 (វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង) សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

១២. លោក អ៊ិត សារម្យ ប្រធានគណបក្ស បំណងពលរដ្ឋ បោះឆ្នោតនៅមណ្ឌល 1454 (អនុវិទ្យាល័យ និងបឋម គោកបញ្ជាន់) សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

១៣. លោក ហួន ច័ន្ទថុន ប្រធានគណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បោះឆ្នោតនៅការិយាល័យ 1349 (សាលាបឋមសិក្សាអង្គស្ពឺ) ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ

១៤. លោក អ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បោះឆ្នោតនៅការិយាល័យ 1227 (អនុវិទ្យាល័យអង្គសីមា) ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ

១៥. លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្ស ខ្មែរអភិរក្ស បោះឆ្នោតនៅការិយាល័យ 0969 (សាលារៀន វត្តដំបូកខ្ពស់) សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

១៦. លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បោះឆ្នោតនៅការិយាល័យ 1438 (សាលាទួលពង្រ) សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

១៧. លោក ប្លាង សីន ប្រធានគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បោះឆ្នោតនៅការិយាល័យ 0098 (បឋមសិក្សាស្រែក្លេង) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

១៨. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតនៅការិយាល័យ 1697 (សាលាគរុកោសល្យវិក្រិត្យការក្រុង) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ចុចអាន៖ មណ្ឌល៩ ដែលប្រធានបក្សទាំង១៨ ឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតខាងមុខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


