នយោបាយ
បណ្ឌិត ដៀប សុផល៖ ឯកឧត្តម ហ៊ុន ម៉ាណែត មានបុគ្គលិកលក្ខណៈពេញលេញក្នុងការធ្វើជានាយករដ្ឋមន្រ្តីថ្មី
លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងជាអ្នកតាមដាននយោបាយមួយរូប បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មុនក្លាយជាបេក្ខភាព គឺបានមកពីការបោះឆ្នោត ហើយឯកឧត្តមក៏ទទួលបានការគាំទ្រខ្លាំងក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ លោកថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព និងបុគ្គលិកលក្ខណៈពេញលេញក្នុងការបន្តវេនជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា។

លោកបណ្ឌិត ដៀប សុផល បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាពិសេសជាមួយ កម្ពុជាថ្មី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកបានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មានបុគ្គលិកលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត។
ក្នុងនាមលោកបណ្ឌិត ជាអ្នកស្រាវជ្រាវ និងតែងតែធ្វើការសិក្សា ស្រាវជ្រាវ និងសរសេរច្រើនទាក់ទងនឹងឯកឧត្តម ហ៊ុន ម៉ាណែត លោកបណ្ឌិត បានអះអាងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាសិស្សឆ្នើមតាំងពីកុមារភាព និងមានឱកាសទទួលបានអាហារូបករណ៍សិក្សានៅបរទេស ក្នុងមហាវិទ្យាល័យដ៏ល្បីនៅក្នុងពិភពលោកទៀត។

មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បន្តសរសេរនិក្ខេបបទនៅអង់គ្លេស ពាក់ព័ន្ទជាមួយសេដ្ឋកិច្ច។ ជុំវិញបញ្ហានេះ លោកបណ្ឌិតបានបញ្ជាក់ថា វិស័យសន្តិសុខមិនសំដៅតែការបាញ់បោះគ្នានោះទេ ពោល គឺវិស័យសន្តិសុខ ក្តោបទាំងផ្នែកវិភាគសេដ្ឋកិច្ច សង្គម ដែលមានលក្ខណៈធំទូលាយ។
អ្វីដែលលោកបណ្ឌិត ដៀប សុផល ចាប់អារម្មណ៍នោះ គឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបុគ្គលមួយរូបដែលនឹងធឹង ហ្មត់ចត់ មិនចេះអែបអប ហើយក៏ជាបុគ្គលមួយរូបដែលគ្មាននរណាម្នាក់ទិញទឹកចិត្តបានឡើយ ដែលស័ក្តិសមបំផុតជាអ្នកដឹកនាំ។ លោកបណ្ឌិត គាំទ្រយ៉ាងខ្លាំងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ហើយមាគ៌ាដឹកនាំប្រទេសបន្តពីសម្តេចតេជោ ហ៊ុន សែន គ្មាននរណាម្នាក់អាចដឹង ក្រៅពីឯកឧត្តមឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយប្រកាសឈប់ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ចាប់ពីថ្ងៃទី២២ ខែសីហា តទៅ។ តំណែងនាយករដ្ឋមន្ត្រីអាណត្តិទី៧ នឹងត្រូវផ្ទេរឱ្យទៅឯកឧត្តម ហ៊ុន ម៉ាណែត។ ការប្រកាសនេះ មានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន នៅទូទាំងប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


