Connect with us

ព័ត៌មានជាតិ

បណ្ឌិត ដៀប សុផល៖ កម្មវិធីនយោបាយរបស់រដ្ឋាភិបាលថ្មី នឹងលើកស្ទួយការអភិវឌ្ឍសង្គមដោយចីរភាព

បានផុស

នៅ

អ្នកតាមដានសង្គម លោកបណ្ឌិត ដៀប សុផល បានចាត់ទុកកម្មវិធីនយោបាយទាំង៦ របស់រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលើកស្ទួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែខ្លាំងក្លា និងប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្រថ្មីមួយ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ យុទ្ធសាស្ត្របញ្ចកោណនេះ ក្រោមបាវចនា ៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ខណៈពេលជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ប្រកាសអនុវត្តលើកម្មវិធីនយោបាយជាអាទិភាពចំនួន៦ ដើម្បីជំរុញកម្លាំងសេដ្ឋកិច្ចកម្ពុជាកាន់តែលូតលាស់ថែមទៀត។

លោកបណ្ឌិត ដៀប សុផល បានពិនិត្យឃើញថា កម្មវិធីនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ គឺមានលក្ខណៈមុតស្រួច ដែលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសង្គមជាតិ ពិសេសនឹងចូលរួមលើកស្ទួយសង្គមចំនួន៤ចំណុច។ ចំណុចទី១ នឹងចូលរួមលើកស្ទួយធនធានជាតិរបស់កម្ពុជា ដែលសំដៅដល់ការលើកកម្ពស់ធនធានមនុស្ស គឺចំណេះចេះដឹងរបស់ប្រជាជន។ បណ្ឌិត ដៀប សុផល បានលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ  ជាពិសេសយុវជន ត្រូវបានចាត់ទុកជាធនធានជាតិមួយ ដោយហេតុថា អ្នកទាំងនោះ នឹងមានចំណេះជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ផ្សារភ្ជាប់ជាមួយនឹងការលើកស្ទួយធនធានមនុស្សនេះ ក៏នឹងនាំទៅដល់ការលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ក្រោមការជួយរបស់រដ្ឋាភិបាល។ ត្រង់ចំណុចទី២នេះ ត្រូវបានលោកបណ្ឌិត ដៀប សុផល រៀបរាប់ថា រាជរដ្ឋាភិបាលបានផ្ដោតយកចិត្តទុកដាក់ទៅលើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ ក៏ដូចជាក្រុមជនរងហានិភ័យ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច ឬគ្រាមានអាសន្ន តាមរយៈកម្មវិធីលើកកម្រិតជីវភាពប្រជាជន និងការផ្ដល់ជំនាញវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីមានលទ្ធភាពស្វែងរកការងារល្អៗធ្វើ ហើយបានប្រាក់ចំណូលខ្ពស់។

រីឯ ចំណុចទី៣ លោកបណ្ឌិត ដៀប សុផល មើលឃើញថា នឹងផ្ដល់ការលើកស្ទួយដល់ខាងបច្ចេកវិទ្យាទំនើប ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលតាមរយៈយុទ្ធសាស្ត្របញ្ចកោណ បានលេចឡើងនូវរាជរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ លោកបណ្ឌិត បានបញ្ជាក់ថា ទាំងនេះជាបច្ចេកវិទ្យាទំនើបមិនអាចខ្វះបាន ហើយរាជរដ្ឋាភិបាលឌីជីថល ក៏ដូចជាសេដ្ឋកិច្ចឌីជីថល នឹងជួយជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីដើរឱ្យទាន់ទៅតាមរបត់សេដ្ឋកិច្ចពិភពលោក។

លោកបណ្ឌិត បានសង្កត់ធន់ថា ការលើកកម្ពស់បច្ចេកវិទ្យាទំនើប គឺជាភាពចាំបាច់ ដែលរាជរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានយកមកអនុវត្តក្នុងកម្មវិធីនយោបាយសម្រាប់អាណត្តិថ្មីនេះ។ បើតាមលោកបណ្ឌិត ដៀប សុផល កម្មវិធីដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមឃុំ-សង្កាត់ និងការជំរុញសកម្មភាពកសិកម្ម រួមទាំងការរៀបចំសមាគមកសិករនៅជនបទផងនោះ ក៏ជាការជួយជំរុញឱ្យប្រជាកសិករទទួលបាននូវបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មផងដែរ។

ជាមួយគ្នានេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញលើការពង្រឹងសេវាថែទាំសុខភាពសាធារណៈ នឹងលើកស្ទួយដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា។ បណ្ឌិត ដៀប សុផល អះអាងថា ការលើកកម្ពស់សុខមាលភាពប្រជាជន ប្រៀបបានដូចជាការលើកកម្ពស់កម្លាំងពលកម្មជាតិ នៅពេលប្រជាជនត្រូវបានធានានូវសុខមាលភាពល្អប្រសើរនោះ នឹងជំរុញឱ្យសេដ្ឋកិច្ចកាន់តែដើរលឿនទៅមុខ។

ជារួម លោកបណ្ឌិត ដៀប សុផល សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តបេសកកម្មពីសម្ដេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន ប្រកបដោយសក្តានុពល ក៏ដូចជានាំមកនូវស្ថិរភាពសង្គម និងវឌ្ឍនភាពល្អប្រសើរទ្វេដង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

សាលារៀន​ជិត​១​ពាន់​កន្លែង​នៅ​ថៃ និង​វៀតណាម រង​ការ​បំផ្លាញ ព្រោះ​គ្រោះ​ទឹក​ជំនន់

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

រុស្ស៊ី ទម្លាយតួលេខជនស៊ីវិល ស្លាប់និងរបួស ពេលអ៊ុយក្រែន វាយលុកឆ្លងដែនទ្រង់ទ្រាយធំ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ចិន​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ចថ្មី​ៗ រួម​ទាំង​កាត់អត្រាការប្រាក់​កម្ចីលើ​អចលនទ្រព្យ​

ជីវិតកម្សាន្ដ១៦ នាទី មុន

ខេម ចេញមុខបញ្ជាក់ការពិត ក្រោយលេចឮថាខ្លួនទទួលបានងារជាឧកញ៉ា

កីឡា១៧ នាទី មុន

ចៅក្រម-អាជ្ញាកណ្តាល​៤១​រូបបញ្ចប់ការ​សិក្សា​ ត្រៀម​ព្រឹត្តិការណ៍យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៨ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម