នយោបាយ
ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ទណ្ឌិតជ្រុលនិយម សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនកំពុងធ្វើសកម្មភាព«ភេរវកម្ម» នៅកម្ពុជា បន្ទាប់ពីក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនេះ បានចាប់ផ្តើមប្រើរូបភាពនានា ពិសេសការប៉ុនបង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងហើយម្តងទៀត។

លោក ហេង សំណាង លើកឡើងដូច្នេះថា៖«ម្តងហើយម្តងទៀត ក្រុមជ្រុលនិយម ពិសេសទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី តែងតែបំផុសបំផុល ញុះញង់ ប្រឌិតរឿង បង្កើតជាបញ្ហា ជាច្រើនឆាំ្ន អស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដោយប្រើវិធីសាស្រ្តទុច្ចរិត ដោយទណ្ឌិតរូបនេះ មិនដែលគិតថាសុខទុក្ខប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ ដោយសារតែមហិច្ឆិតាផ្ទាល់ខ្លួន។ សូម្បីតែសកម្មជនរបស់គេក៏បោកបញ្ឆោត ហើយធ្លាក់ខ្លួនជាជនរងគ្រោះ»។
បើតាម លោក ហេង សំណាង កត់សម្គាល់ឃើញថា ថ្មីៗនេះទណ្ឌិត សម រង្ស៊ី តែងតែបំផុសចលនាខុសច្បាប់ តាមបណ្តាញសង្គមរបស់គេ និងបក្សពួកមួយក្តាប់តូច ឲ្យប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។ លោក ហេង សំណាង ចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ថា ជាសកម្មភាពភេរវកម្មសុទ្ធសាត និងមិនអាចប្រកែកបានជាដាច់ខាត។

ក្នុងនាមជាយុវជន លោក ហេង សំណាង បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិជ្រុលនិយមមួយក្តាប់តូចទាំងនោះ ពិសេសទណ្ឌិត សម រង្ស៊ី ដែលរត់ភៀសខ្លួននៅក្រៅប្រទេស។ លោក បានចាត់ទុករាល់ការធ្វើសកម្មភាព អំពាវនាវ និងបំផុសបំផុល ញុះញង់ និងតែងតែប្រឌិត បង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនអគតិទាំងនេះ ដែលធ្វើឱ្យពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ គឺ លោកប្រកាស ប្រឆាំងដាច់ខាត។
ជាមួយគ្នានេះ លោក សូមអំពាវនាវដល់មហាជនខ្មែរ រួមសាមគ្គីគ្នា បណ្តុះមនសិការ ស្នេហាជាតិឱ្យកាន់តែរឹងមាំ ‹‹រួមគ្នាកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម ឲ្យអស់ចេញពីកម្ពុជា›› និងសូមក្រើនរម្លឹកដល់ យុវជន សកម្មជនប្រឆាំង ឬបងប្អូនអ្នកគាំទ្រក្រុមជ្រុលនិយម សូមកុំចាញ់កល់ចូលសូង ពាក់ព័ន្ធ ជាមួយក្រុមជ្រុលនិយមជាឧទ្ទាមក្រៅច្បាប់ ដែលមានចរិកជាភេរវកម្ម។

ពិសេសលោក សូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយកេងចំណេញនយោបាយចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


