នយោបាយ
សម្ដេចតេជោ៖ នាវាជប៉ុននឹងត្រូវអនុញ្ញាតឱ្យចូលចតនៅកំពង់ផែរាមមុនគេក្រោយពេលសង់រួច
ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាក្រោយពេលសាងសង់រួចនាវាជប៉ុននឹងត្រូវស្វាគមន៍ឱ្យចូលចតនៅកំពង់ផែសមុទ្ររាមមុនគេ ឆ្លុះបញ្ចាំងពីទំនាក់ទំនងក្នុងវិស័យការពារជាតិកម្ពុជា-ជប៉ុនដែលកាន់តែល្អប្រសើរ។

ថ្លែងក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុនលោក គីបា តាខេអូ (Akiba Takeo) នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាប្រទេសជប៉ុនគឺជាដៃគូល្អដែលបានគិតគូរដល់ផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ព្រមទាំងគោរពនូវមជ្ឈភាពអាស៊ាន។
សម្តេចតេជោ បានលើកបន្តថា ទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោក រវាងកម្ពុជានិងជប៉ុនក៏មានភាពកាន់តែល្អប្រសើរឡើង ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយកម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនៅកំពង់ផែសមុទ្ររាមមុនគេក្រោយពេលកំពង់ផែទ័ពជើងទឹកនេះសាងសង់រួច។

គួរឱ្យដឹងដែរថាគម្រោងអភិវឌ្ឍន៍ផែសមុទ្ររាមចាប់ផ្ដើមនៅខែមិថុនា ឆ្នាំ២០២២ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដល់កងទ័ពជើងទឹកកម្ពុជា មានរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹកដែលមានស្រាប់ ឱ្យមានជំរុំបន្ទាយដែលមានអគារទីបញ្ជាការ, អគារបំពេញការងារគ្រប់ផ្នែកកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ ០១កន្លែង កសាងរោងជាងជួសជុលនាវា អ៊ូ (Drydock) និងរ៉ៃ (Slipway) កសាងផែសំចតចំនួន០២កន្លែង និងស្ដារឃ្លងមានស្រាប់៕

ដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ