នយោបាយ
កម្ពុជាបញ្ជាក់ជំហរពង្រឹងចំណងមិត្តភាពជាមួយអាមេរិកក្នុងខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងអំណរគុណសហរដ្ឋអាមេរិកចំពោះកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយកម្ពុជា និងបានបញ្ជាក់ថាកម្ពុជាមានការ «ប្ដេជ្ញាចិត្តឥតងាករេ» ក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីលៀងសាយភោជន៍ ប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិក នៅសារៈមន្ទីរជាតិថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាមេរិក «ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក» ព្រមទាំងរីករាយចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេរភាគ នាឆ្នាំកន្លងទៅនេះ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន រហូតដល់ការបន្តកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា។ លោកក៏បានកត់សម្គាល់នូវការបញ្ជូនមកវិញនូវរតនសម្បតិ្តរបស់កម្ពុជាដែលត្រូវបានយកចេញពីកម្ពុជាកាលពីសម័យសង្គ្រាមផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃ២៤ មករា ឆ្នាំ២០២៥ ក្រសួងការបរទេសបានដកស្រង់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេររបស់កម្ពុជាក្នុងការពង្រឹងចំណងមិត្តភាពដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»។

ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Bridgette L. Walker បានថ្លែងក្នុងពិធីនោះផងដែរថា ប្រជាជនគឺជានិមិត្តរូបនៃការស្វែងរកការរួបរួមគ្នារវាងអាមេរិក និងកម្ពុជា ក្នុងការចាប់យកនូវភាពរុងរឿង សន្ដិភាព និងវឌ្ឍនភាព។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាក៏បានកត់សម្គាល់ផងដែរថា៖ «ការប្រារព្ធខួបមួយឆ្នាំនៃទំនាក់ទំនងការទូតនឹងបញ្ជាក់ពីភាពទូលំទូលាយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការគោរព និងផលប្រយោជន៍ទៅវិញទៅមក»។

សហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូត ដោយផ្ទាល់របស់ខ្លួនជាលើកតំបូង ជាមួយប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath អោយធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោក Heath បានថ្វាយសារតាំងទៅព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំដដែល ដោយយកសណ្ឋាគារឡឺរ៉ូយ៉ាល់ជាកន្លែងធ្វើការតំបូងរបស់ស្ថានទូត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


