ជំនាញបង្កើត​តុល្យភាព ការ​សរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ជំនាញបង្កើត​តុល្យភាព ការ​សរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ

Published

on

ការស្ទង់មតិមួយបានបង្ហាញថា អ្នកគ្រប់គ្រងចំនួន ៤៤ ភាគរយនិយមយកពេលប្រជុំមកផ្តល់មតិរិះគន់អវិជ្ជមាន បង្កឱ្យមានភាពតានតឹង ប៉ុន្តែ ៤០ ភាគរយនៃក្រុមដដែល សារភាព​ថា កម្រ​ផ្តល់ការសរសើរវិជ្ជមានណាស់ ទាល់តែមានលទ្ធផល​ធំៗ​។

និយោជិកត្រូវការតុល្យភាពទាំងការសរសើរនិងការរិះគន់។

នេះជាការពិតនិងមហាសំខាន់។ កុំយកការប្រជុំជាកន្លែងស្តីបន្ទោស ព្រោះការ​ប្រជុំសម្រាប់ ពន្លឿនការងារនិងដោះស្រាយបញ្ហា ចំណែក​ការបន្ទោស​ពុំដែលបានដោះអ្វីទាំងអស់។

ដើម្បីទទួលបានជោគជ័យ ប្រសិនបើមេដឹកនាំ គ្រាន់តែចេះឆាតសរសើរមួយឃ្លា ចំពោះការងារណាមួយ​ដែលខ្លួនពេញចិត្ត នឹងទទួលបាន​ផលជាជាងការខលមកស្តីឱ្យភ្លាមៗ​ដូចភ្លើងចំបើង​ដែល​តែង​ធ្វើឱ្យនិយោជិកខកចិត្ត បាត់ការគោរព​តែបែរជាខ្លបខ្លាច។

ទីណាមាន​បុគ្គលិកខ្លបខ្លាចច្រើន អំពើរណបនឹង​កើនឡើងហើយសមត្ថភាពពិតលែងសូវមាន​ការដុសខាត់ដោយសារ វប្បធម៌ល្បិច និងអែបអបចូលមកគ្របដណ្តប់។ មនុស្ស​មិនរៀនបានអ្វីពីការ​រិះគន់ទេ ព្រោះវប្បធម៌ស្តីបន្ទោស មិនជួយពួកគេឱ្យរីកចម្រើនឡើយ។

ការត្រួតពិនិត្យអាជីវកម្មរបស់ហាវ៉ាដនិយាយថាគោលការណ៍ល្អមួយគឺផ្តល់ការសរសើរច្រើនជាងការរិះគន់ ដែលបង្ហាញថា ក្រុមនិមួយៗត្រូវបានគេឃ្លាំមើលគុណសម្បតិ្តច្រើនជាងគុណវិបត្តិ។ ទីណា​បុគ្គលិក​មានការសរសើរជាទៀងទាត់ ពួកគេ​កាន់តែ​លត់ដំនិងធ្វើការ​បានខ្លាំង។

‍នេះមិនមែនមានន័យថា យើង​ត្រូវនិយាយកុហកបុគ្គលិកថាពួកគេធ្វើបានល្អទាំងមិនបាន​ល្អនោះទេផ្ទុយទៅវិញ គឺទទួលស្គាល់ថា ពេលវេលានិងកន្លែងដែលត្រូវសរសើរ ពេលណាត្រូវលើកកំហុសមករៀនសូត្រ។

ការខិតខំប្រឹងប្រែងរបស់និយោជិក គួរតែទទួលបានរង្វាន់ជាប្រចាំនិងក្នុងលក្ខណៈទាន់ពេលវេលាចំណែកការបន្ទោស​អាចពន្យាក៏បាន។

ការកោតសរសើរជាសាធារណៈ ការសរសើរជាលក្ខណៈឯកជនគឺជាឧបករណ៍គ្រប់គ្រងមនុស្សដែលបង្កើតទំនុកចិត្តនិងសុជីវធម៌ យ៉ាងមានប្រសិទ្ធិភាព។

ឧបមាថា យើងមាន​ការប្រជុំម្តងក្នុងមួយសប្តាហ៍ គឺល្អប្រសើរក្នុងការដោះស្រាយភាពរអាក់រអួល ប៉ុន្តែ​ប្រសិនលើកពីកំហុសមកក៏កុំចំាបាច់បញ្ចេញ​ឈ្មោះ​អ្នកដែលត្រូវទទួលខុសត្រូវកំហុសនោះ។​ ប៉ុណ្ណឹងគេអាម៉ាសគ្រប់ទៅហើយ មិនចាំបាច់ស្មុគស្មាញដល់ថ្នាក់ម្នាក់ៗងើបមុខលែងរូចទេ។

ចំនុចសំខាន់៖ អ្នកគ្រប់គ្រងល្អចាំបាច់ចេះលើកទឹកចិត្តអ្នកធ្វើការ ពុំមែន​រុករកកំហុសទេ។ អ្នកគ្រប់គ្រងដ៏ឆ្នើមមានភាពសកម្មនិងចេះ​ដោះស្រាយជម្លោះ ដោះបញ្ហាពីតូចទៅធំ ហើយ​នេះ​ជាការងារពិត​របស់មេដឹកនាំ។

អ្នកពូកែបន្ទោស ពុំមែនជាមេដឹកនាំល្អទេ!

ប្រែសម្រួល៖ សុភា

ប្រភព៖ lattice

ចុចអាន៖ ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ18 mins ago

ញៀន​ថ្នាំ​ផង​បែប​គំនិត​ហែក​ទ្វារ​បន្ទប់​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​​បែកការ​ផ្អើល​ឆុ​ល​ចាប់​ក្របួច​ជាប់

ព័ត៌មានជាតិ60 mins ago

ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់គុក​១​ឆ្នាំ​ ចេញ​មក​វិញ​ខ្លាំង​លើស​ដើម​ ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​វិញ

ព័ត៌មានជាតិ2 hours ago

ខេត្ត​ព្រះសីហនុ​ប្រកាស​ផ្លាស់ប្តូរ​មន្ត្រី​សំខាន់ៗ​មួយចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ថែម​ទៀត​

ព័ត៌មានជាតិ2 hours ago

មេប៉ូលិស​ក្រុង​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ជន​ណា​អុកឡុក ឬ​បង្កបញ្ហា​ពេលធ្វើ​ច​ត្តា​ឡី​ស័ក

ព័ត៌មានជាតិ2 hours ago

រកឃើញឆ្លងកូវីដម្នាក់ទៀតនៅព្រះសីហនុ បិទទីតាំងសណ្ឋាគារ អេស អេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services