អាជីព
សហគ្រិនណាអាច បោះបង់ចោល ៦ ចំណុចនេះ ធានាអាចទាញយកផលពីអាជីវកម្មបានជោគជ័យ
សហគ្រិនភាគច្រើនយល់ថា ចំណង់ចំណូលចិត្តខ្លួនឯងនិងការប្រើវិធីផ្ទាល់ខ្លួន មានឥទ្ធិពលជាងដោយភ្លេចគិតពីអារម្មណ៍ របស់ដៃគូនិងបុគ្គលិកដែលជាញឹកញាប់ នាំមកនូវភាពប្រទាំងប្រទើស។
ចំណុចទាំងនេះគួរពិចារណាកាត់បន្ថយប្រសិនបើចង់ឲ្យក្រុមទាំងមូលមានសន្ទុះផលិតភាពខ្លាំងស្មើគ្នា៖
១. ក្រសោបការងារនិងអំណាចសម្រេចចិត្ត
ដោយបានគ្រប់គ្រងអាជីវកម្មរបស់ខ្លួនតែម្នាក់ឯងអស់មួយរយៈ សហគ្រិនថ្មីៗច្រើនតែមានអារម្មណ៍មិនល្អ ក្នុងការប្រគល់ការគ្រប់គ្រងឲ្យបុគ្គលិក ព្រោះគេខ្លាចខ្លួនឯងបាត់បង់ឱកាស ដើម្បីទទួលបានកេរ្តិ៍ឈ្មោះមួយចំនួន។
ការប្រកាន់ខ្ជាប់នូវគំនិតតូចតាចទាំងនេះ នឹងធ្វើឲ្យយើងចំណាយពេលនិងថាមពលឆ្ងាយពីកិច្ចការដែលនៅជាប់នឹងខ្លួនឯង។
២.មិនលើកកម្ពស់ឯករាជ្យភាព
នៅពេលដែលអ្នកគ្រប់គ្រងផ្ទេរការទទួលខុសត្រូវដល់អ្នកដទៃ យើងត្រូវទុកឲ្យបុគ្គលិកធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ក្រុមហ៊ុនមួយអាចលូតលាស់បាន លុះត្រាតែមានបុគ្គលិកដែលមានគំនិតឯករាជ្យ។ ហើយបរិយាកាសឬរាល់ជម្រើសនិងការសម្រេចចិត្ត បើសិនត្រលប់មករកម្ចាស់ដើមវិញ គឺអាចនឹងនៅទ្រឹង។
៣.បង្គាប់បុគ្គលិកទុកដូចក្មេងរៀនដើរ

អាជីវកម្មថ្មីអាចរីកចម្រើនបានដោយមានបុគ្គលិកដែលជាអ្នកផ្ដួចផ្ដើមគំនិត។ បរិយាកាសនៅកន្លែងធ្វើការដែលមានបុគ្គលិក យល់ថាពួកគេដូចជាមនុស្សដែលស្ដាប់បង្គាប់ដូចកុមារ មានគេប្រាប់ឬបញ្ជាគ្រប់យ៉ាង នោះនឹងត្រូវបាត់បង់។ បុគ្គលិកត្រូវការកោតសរសើរ មិនមែនគ្រាន់តែធ្វើដូចដែលពួកគេត្រូវបានគេ ប្រាប់រហូតនោះទេ។
៤. មិនរួមបញ្ចូលបុគ្គលិកនៅក្នុងការពិភាក្សាសំខាន់ៗ
ម្ចាស់អាជីវកម្មថ្មីពេលខ្លះមើលឃើញអាជីវកម្មរបស់ពួកគេថាជាអាណាចក្រតូចរបស់ពួកគេ ហើយតែងធ្វើការសម្រេចចិត្តដោយមិនគិតពីវិធីដែលប៉ះពាល់ដល់បុគ្គលិករបស់ពួកគេសូម្បីតែបន្តិច។ មេឬចៅហ្វាយ អាចស្នើសុំឱ្យសមាជិកក្រុមធ្វើការលើគម្រោង ប៉ុន្តែបន្ទាប់មក បែរសម្រេចចិត្តទាញដោយគ្មានការព្រមពីបុគ្គលិក។
នៅពេលដែលបុគ្គលិកមិនត្រូវបានរាប់បញ្ចូលក្នុងដំណើរការនៃការសម្រេចចិត្ត ពួកគេនឹងចាប់ផ្ដើមផ្ដាច់ចេញខ្លួនពីក្រុមហ៊ុន។
៥. ប្រើតែស្ទិលនិងរូបមន្តពីអតីតកាល
អាជីវកម្មខ្នាតតូចជាច្រើនបរាជ័យ ពីព្រោះម្ចាស់របស់ពួកគេតែងប្រកាន់ខ្ជាប់នូវរូបមន្តកាលពីមុន ដោយមិនចាំពីការបរាជ័យ។ វាជាការសំខាន់ណាស់ដែលយើងមិនត្រូវប្រកាន់ខ្ជាប់នូវរូបមន្តទាំងនោះ បើមិនចង់ឲ្យអាជីវកម្មដួលរលំម្ដងហើយម្ដងទៀត។
យើងគួរតែព្យាយាមស្វែងយល់ពីអាជីវកម្ម បរិយាកាសនិងបញ្ហាប្រឈមមុខជារៀងរាល់ថ្ងៃ។
៦. ខ្លាចការវិភាគហិរញ្ញវត្ថុ
អាជីវកម្មច្រើនពេកត្រូវបានផ្អែកលើចំណេះដឹងមិនគ្រប់គ្រាន់របស់ម្ចាស់ នៃសមាមាត្រ ផលិតភាព ពិន្ទុបែងចែក និងកម្រិតនៃប្រាក់ចំណេញ ទីបំផុតវាក៏បានធ្លាក់ចុះ។ ប្រសិនបើយើងមិនមានទំនុកចិត្តលើគណនេយ្យ និងសមត្ថភាពលើហិរញ្ញវត្ថុយើងគួរតែផ្ទេរសិទ្ធិ។
សូមបញ្ឈប់ការធ្វើអាជីវកម្មរញ៉េរញ៉ៃមិនច្បាស់លាស់ មុនពេលវាយឺតពេល។ ត្រូវធ្វើឱ្យអាជីវកម្មរបស់យើងរីកលូតលាស់ ជាជាងទៅបំផ្លាញវា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សសម័យថ្មី ស្វែងរកឱកាសរីកចម្រើន ជាជាងនៅត្រាំត្រែងក្នុងសង្គ្រាមចិត្តសាស្ត្រ
ចុចអាន៖មនុស្សស្រី៨៨%ចំណាយពេលស្វែងរកបុរសអ្នកមាន ជាជាងខំឲ្យមានខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


