មេដឹកនាំអស្ចារ្យ គឺដូចជាកញ្ចក់ដែលឆ្លុះពីសមាជិកក្រុមនីមួយៗ។ អ្វីដែលពួកគេចង់ឃើញ នៅក្នុងក្រុម ច្រើនតែបង្ហាញនៅក្នុងខ្លួនរបស់មេដឹកនាំ ទោះបីជាមេដឹកនាំ ត្រូវប្រឈមមុខនឹងរឿងដែលមិនចូលចិត្ត ឬចូលចិត្ត ក៏ដោយ។
ខាងក្រោមនេះគឺជាកាតព្វកិច្ចសំខាន់មួយ ដែលមេដឹកនាំក្រុមគួរមាន សម្រាប់ក្រុមរបស់ពួកគេ ៖
១. ការគោរព
ប្រសិនបើអ្នកចង់បានការគោរពពីសមាជិកក្រុម អ្នកត្រូវតែផ្ដល់ឲ្យពួកគេជាមុនសិន។ បើអ្នកគោរពអ្នកដទៃ មិនថាម្នាក់នោះមានឋានៈជាអ្នកណាឡើយ គេនឹងតបតមកអ្នក ដូចដែលអ្នកធ្វើចំពោះគេ។
២. ចក្ខុវិស័យ
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ អ្នកត្រូវចែករំលែកចក្ខុវិស័យនិងបេសកកម្មរបស់អ្នកទៅកាន់ក្រុម។ ចំណុចសំខាន់ គឺមិនត្រឹមតែចែករំលែកវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីឲ្យក្រុមការងាររបស់អ្នកកាន់តែរលូនទៅមុខ។
ចូរធ្វើឲ្យពួកគេមានអារម្មណ៍ដូចជាពួកគេ មានវត្តមានក្នុងបេសកកម្មនេះ។ វានឹងជួយបង្កើតឲ្យមានទំនាក់ ររាងអ្នកនិងសមាជិកក្រុម។
៣. ការទំនាក់ទំនង
មានរឿងជាច្រើនដែលត្រូវនិយាយ ជុំវិញការប្រាស្រ័យទាក់ទង និងភាពជាអ្នកដឹកនាំ ដែលក្នុងនាមជាអ្នកដឹកនាំគួរតែមាន។ ក្រុមហ៊ុនខ្លះបង្កើតគោលនយោបាយទំនាក់ទំនង ដោយបានបានកំណត់នូវវិធីនៃការទំនាក់ទំនង តាមវិធីដែលមានវិន័យតឹងរ៉ឹង។
គោលនយោបាយនៃការប្រាស្រ័យទាក់ទងល្អ ក៏អាចជួយឲ្យអ្នកដឹកនាំសម្រេចបានជោគជ័យច្រើនជាងនេះ។
៤. តម្លាភាពនិងស្មោះត្រង់
អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ត្រូវតែមានតម្លាភាពជានិច្ច មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ប្រសិនបើអ្នកមិនមានតម្លាភាពក្នុងក្រុមទេ ធានាថានឹងមានវិវាទ ស្មុគស្មាញកើតឡើងមិនខាន។
តម្លាភាពនិងភាពស្មោះត្រង់ គឺជាគោលនយោបាយនៃទំនាក់ទំនងដ៏អស្ចារ្យ ដែលអាចជួយអ្នកឲ្យរីកចម្រើនទៅមុខទាំងអស់គ្នា។
៥. លើកទឹកចិត្ត
ការលើកទឹកចិត្ត គឺអ្វីកាតព្វកិច្ចដែលអ្នកដឹកនាំគួរតែធ្វើចំពោះក្រុម។ អ្នកដឹកនាំគឺដូចជាគ្រូបង្វឹកម្នាក់ដែលជួយបង្ហាត់បង្រៀន ដល់សមាជិកក្រុមនីមួយៗ ហើយការលើកទឹកចិត្ត គឺជាទម្រង់នៃការប្រាស្រ័យទាក់ទងមួយ ដែលអាចជួយឲ្យមានការសន្ទនាស៊ីជម្រៅ និងបំបែកការភ័យខ្លាច អសន្តិសុខ បញ្ហា ទំនុកចិត្ត និងឧបសគ្គក្នុងការផ្លាស់ប្ដូរក្រុម។
ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ ចូរក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ជាមុនសិន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បញ្ឈប់បុគ្គលិកយ៉ាងណាឱ្យដើរចេញដោយសន្តិវិធី
ចុចអាន៖ជំនាញបង្កើតតុល្យភាព ការសរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ