Connect with us

អាជីព

កំពូលជំនាញទន់ទាំងនេះ ដាក់ពាក្យកន្លែងណាក៏គេសួររក (ចាំបាច់)

បានផុស

នៅ

រកការងារធ្វើលើគ្រប់វិស័យ អ្នកនឹង​ប្រឈមមន្ត្រីធនធានមនុស្ស​ដែលទាមទារ​រក​ជំនាញទន់ ស្មើនិងជំនាញរឹង ព្រោះទាំងនេះ​កំពុង​ស្ថិតក្នុងតម្រូវការខ្ពស់ សម្រាប់ប្រភេទការងារគ្រប់យ៉ាង។ ជំនាញទន់ដែលខ្ញុំ​ ម៉ីសន សុធារី ​ចង់ប្រាប់ពេលនេះ មាន​អ្វីខ្លះហើយហេតុសំខាន់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនាញទន់ខុសគ្នាពីជំនាញរឹង ដែលជាជំនាញបច្ចេកទេស ឧទាហរណ៍ គណនេយ្យ ពេទ្យ វិស្វករ ។ល។ ធម្មតា ជំនាញរឹងតែងទាក់ទងដោយផ្ទាល់ទៅនឹងការងារដែលប្អូនកំពុងដាក់ពាក្យ ត្រូវការ​អាចជាចំណេះ ជាសញ្ញាប័ត្រ អាចជាបទពិសោធន៍ ដែល​ងាយ​និងរៀនជាងជំនាញទន់។

ឧទាហរណ៍ជំនាញពិបាករបស់ជាងឈើ អាចជាសមត្ថភាពក្នុងការឆាបឱ្យមូល ជ្រុង ស៊ុមការ៉េ ឬកោង តែជំនាញទន់អាចជាសមត្ថភាពរបស់ជាងឈើក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយអ្នករួមការងារ និងអតិថិជន​ធ្វើឱ្យគេព្រម មិនយកកោង គេព្រមទទួលយកតុជ្រុងវិញ។ល។

ដោយមិនគិតពីការងារដែលមានពិសោធន៍ឬសញ្ញាប័ត្រពេញក្នុង CV ទេ ពេលរកការងារនិងចង់បាន​ប្រាក់ខែត្រឡប់មកវិញល្អ ​យ៉ាងហោចណាស់គេនឹងសួររក​ជំនាញទន់មួយចំនួនក្នុងចំណោមនេះ ដែលប្អូនៗគួរមានខ្លះឱ្យស្រេច​​តាមរយៈការងារស្មគ្រ័ចិត្ត (ប្រសិនទើបរៀនចប់ភ្លាមៗ)៖

១ ជំនាញ​ទំនាក់ទំនង

តើយើងមានសមត្ថភាព​និយាយបានល្អប៉ុណ្ណា? សរសេរ​ ឬឆ្លើយតបកម្រិតណា? ជំនាញទំនាក់ទំនងមានសារៈសំខាន់ណាស់​ ស្ទើរតែលើគ្រប់ការងារទាំងអស់។ យើង​តែង​ត្រូវទំនាក់ទំនងជាមួយមនុស្ស មិនថាពួកគេជាអតិថិជន ជាមិត្តរួមការងារនិយោជកឬអ្នកលក់។ យើង​ក៏ត្រូវមានសមត្ថភាពក្នុងការនិយាយច្បាស់ចំៗ និងសមរម្យជាមួយមនុស្សដោយផ្ទាល់ ឬ​តាមទូរស័ព្ទនិងជាលាយលក្ខណ៍អក្សរ។

ការស្តាប់គឺជាជំនាញដ៏សំខាន់ជាពិសេសក្នុងចំណោម
ការចរចា
ការប្រាស្រ័យទាក់ទងមិនមែនជាពាក្យសំដី
ការបញ្ចុះបញ្ចូល
បទ​បង្ហាញ
ការនិយាយជាសាធារណៈ
ការអានភាសារាងកាយ
និទានរឿង
ការប្រាស្រ័យទាក់ទងដោយពាក្យសំដី
ការទំនាក់ទំនងដែលមើលឃើញ
សរសេររបាយការណ៍និងសំណើ
ជំនាញ​ក្នុង​ការ​សរសេរ
ការ​ត្រិះរិះ​ពិចារណា។ល។

២ ការសម្រេចចិត្ត

មិនថាមានការងារអ្វីក៏ដោយ និយោជកមមៃតែចង់បានបេក្ខជនដែលអាចវិភាគស្ថានភាព និងធ្វើការសម្រេចចិត្តបានល្អ។មិនថាប្អូនកំពុងចង់ធ្វើការជាមួយសិស្ស ឬអ្នកទិញណាក្តី សមត្ថភាពយល់ពីបញ្ហា គិតឱ្យបានម៉ត់ចត់ និងបង្កើតដំណោះស្រាយជា ជំនាញទន់សំខាន់ ទាក់ទងនឹងការត្រិះរិះពិចារណា រួមមានការច្នៃប្រឌិត ភាពបត់បែននិងការចង់ដឹងចង់ឃើញដំណោះស្រាយ​រួម​មិនរឹងត្អឹងមានៈយកឈ្នះបង្កជម្លោះ។ ជំនាញទន់ផ្នែកនេះរួមមាន​៖
ការច្នៃប្រឌិត
ការសង្កេត
ការ​ត្រិះរិះ​ពិចារណាអត់ធន់
មានបំណងចង់រៀនអ្វីៗជានិច្ច​
ភាពបត់បែន
ការច្នៃប្រឌិត
ការគិតឡូជីខល
ដោះស្រាយបញ្ហា
ស្រាវជ្រាវ
ធនធានចិត្តទូលាយ
គិតដូចខ្លួនជាភាគីម្ខាងទៀត
ការផ្លាស់ប្តូរបាន

ខណៈពេលដែលពេញចិត្ត CV យើងហើយ និយោជិកភាគច្រើន ចង់ដឹងថា​យើង​មានសមត្ថភាពក្នុងការសម្រេចចិត្តនៅពេលដែលឧបសគ្គ​រុញច្រានមកដល់ដែរទេ?

យើងអាចគ្រប់គ្រងស្ថានភាពលំបាកនិងជួយដោះស្រាយឬបន្ថែមបញ្ហា​?

ប្រសិនបើប្អូនកំពុងសម្ភាសរកការងារដែលមានសក្តានុពលក្នុងទីផ្សារ​ តម្លៃប្រាក់ខែល្អ​ក្រុមហ៊ុនធំ និយោជិកនឹងចង់បានអ្វីដែលជាសញ្ញានៃភាព​ជាអ្នកដឹកនាំក្នុងឥរិយាបថប្អូន។

ជំនាញទន់ដែលជាទូទៅ​ជួយដល់មូលដ្ឋានគ្រឹះ នៃភាពជាអ្នកដឹកនាំរួមមាន សមត្ថភាពក្នុងការដោះស្រាយបញ្ហានិងបង្កាជម្លោះរវាងមនុស្សនិងមនុស្ស ព្រមទាំង​ការធ្វើសេចក្តីសម្រេចចិត្តនិងការបណ្តុះបណ្តាលអ្នកបន្តវេន។

ការគ្រប់គ្រងទំនាស់ ការផ្តល់យោបល់ត្រឡប់ចំៗ មិនលំៗ មិនលំអៀង និងមិនបន្លំចាក់ខ្សែ មិនឡេមឡឺម​ដៀមដាម។ល។ ដំណោះស្រាយជម្លោះ បង្រៀននិងប្រតិភូកម្ម ផ្ទេរអំណាច សិល្បៈនៃ​ការសម្របសម្រួល សិល្បៈបំផុសចិត្ត​មនុស្ស គ្រប់គ្រងការសន្ទនាជាមួយបុគ្គលពិបាកៗ គ្រប់គ្រងក្រុមពីចម្ងាយបាន ការគ្រប់គ្រងការប្រជុំដែលមិនរាយមាយបានផលនិងចំគោលដៅប្រធានបទ។ល។ ការលើកទឹកចិត្តមនុស្ស​ ក៏ជាផ្នែក​ដ៏ធំមួយក្នុងភាព​ជាអ្នកដឹកនាំ។

និយោជិកតែងតែស្វែងរកមនុស្សដែលនឹងនាំមកនូវអាកប្បកិរិយាវិជ្ជមានដល់ការិយាល័យ។ពួកគេ។ គេចង់បាននិយោជិកដែលមានភាពរួសរាយរាក់ទាក់ជាមួយអ្នកដទៃ ចង់ធ្វើការ ស្វាហាប់ និងជាទូទៅមានសេចក្តីរីករាយ អាចរក្សារឿងរ៉ាវវិជ្ជមាន គឺមានសារៈសំខាន់ជាពិសេសក្នុងបរិយាកាសការងារដែលមានល្បឿនលឿននិងតានតឹង គេកាន់តែចង់បានយើង។

បង្កើនជំនាញ​ទន់ក្នុងជីវិត ប្អូនៗអាច ព្យាយាមរៀនបន្ថែមនូវ៖

ភាពជឿជាក់
កិច្ចសហប្រតិបត្តិការ
សុជីវធម៌
សកម្មភាព​ប្រកបដោយថាមពល
ភាពរីករាយរាក់ទាក់ដោយ​ស្មោះត្រង់
ការអត់ធ្មត់ ភាពគួរឱ្យទុកចិត្ត ពោរពេញដោយ​ការគោរព៕

ចុចអាន៖ជំនាញ​ទន់​សំខាន់ៗ​ចំនួន ៥ ដែល​អ្នក​ដឹកនាំ​គ្រប់រូប​គួរ​​មាន​ជា​ចាំបាច់

ចុចអាន៖ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

យុវជនជាង ៤ រយនាក់ កំពុងសិក្សាជំនាញវគ្គខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនតាកែវ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

តៃវ៉ាន់ រកឃើញសត្វកន្លាតប្រភេទថ្មី ជាប់ចំណាត់ថ្នាក់ធំជាងគេបង្អស់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊្រុន ពៅ៖ ជ្រូកចាប់ផ្តើមឡើងថ្លៃ តែមិនទាន់ដល់ថ្លៃដើមផលិតដែលអ្នកចិញ្ចឹមអាចចំណេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការតាក់តែងវិញ្ញាសាសម្រាប់ប្រឡងប្រជែង​ជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គ្រូបង្រៀន​នៅថៃ ពិន័យសិស្ស​៣៦នាក់​ ដោយប្រើម្ចុលចាក់​​មាត់​ ខណៈក្មេងមានវ័យត្រឹម​៧ឆ្នាំ​

Sokha Hotels

ព័ត៌មានពេញនិយម