អាជីព
ភាពជាអ្នកដឹកនាំ៖ ដំណោះស្រាយជាមួយបុគ្គលិកកេងបន្លំ
តើនិយោជិកដែលមានចរិតបោកប្រាស់ គួរដោះស្រាយជាមួយដោយវិធីណា?
នៅពេលអាជីវកម្មរីកចម្រើន មានបុគ្គលិកកាន់តែច្រើនឡើងៗ យើងចាប់ផ្ដើមជួបប្រទះនឹងបញ្ហាការងារថ្មី ថែមទៀត រួមមានការធ្វើខុស ការច្រណែន ការមើលបំណាំ អាចអូច បង្ករឿង និងការប្រព្រឹត្តមិនត្រឹមត្រូវ កេងបន្លំ។ល។
ឧទាហរណ៍ជាក់ស្ដែងនៃការក្លែងបន្លំ ការលួចកេងចំណេញ ស្រវឹង ឬអេចអូចនាំរឿងចុះឡើង នៅឯកន្លែងធ្វើការនិងការអូសក្រឡាមិនបំពេញភារកិច្ចមានវិធីផ្សេងៗគ្នាក្នុងការដោះស្រាយ។

អ្វីខ្លះដែលអាចចាត់ទុកថាជាការប្រព្រឹត្តខុសរបស់និយោជិក?
១ រាល់ការបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់សុខភាព សុវត្ថិភាពរបស់មនុស្សម្នាក់ទៀត ឬកេរ្តិ៍ឈ្មោះឬប្រាក់ចំណេញនៃអាជីវកម្ម។
២ អាកប្បកិរិយាដោយចេតនាក្នុងរបៀបមួយដែលមិនស៊ីចង្វាក់នឹងអាចបន្តការងាររបស់ពួកគេដោយលក្ខណៈទទួលខុសត្រូវ។
៣ ការប្រព្រឹត្តមិនត្រឹមត្រូវជារឿយៗ ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម បរិយាកាសនៅកន្លែងធ្វើការ កេរ្តិ៍ឈ្មោះក្រុមហ៊ុន មេដឹកនាំ មិត្តរួមការងារ។ល។
គន្លឹះ ៦ យ៉ាងដើម្បីការពារអាជីវកម្មពីការលួចបន្លំរបស់បុគ្គលិកខ្លួនឯងផ្ទាល់៖
១ ស្គាល់បុគ្គលិកច្បាស់
មុនពេលជួលនិយោជិកណាម្នាក់ត្រូវប្រាកដថាមានចរិតឧស្សាហ៍ព្យាយាមគ្រប់គ្រាន់។ ការគ្រប់គ្រងប្រាក់ និងការចូលប្រើប្រព័ន្ធគណនេយ្យ និងហិរញ្ញវត្ថុត្រូវបង្ការជាអាទិភាពមិនថាពេលណាក្ដី។ឧទាហរណ៍បុគ្គលដែលមានជំងឺផ្លូវចិត្ត នឹងតម្រូវឲ្យមានសកម្មភាពសម្រាកជាក់លាក់ អ្នកដែលទើបឆ្លងកាត់ការលែងលះឬការបែកបាក់ ក៏នឹងត្រូវការជំហានផ្សេងៗគ្នាដែរក្នុងការតាមដាន ចំពោះបញ្ហាដែលអាចនឹងនាំឲ្យមានការប្រព្រឹត្តខុសក្នុងដំណាក់កាលមានវិបត្តិ។
២ មានការត្រួតពិនិត្យគ្រប់គ្រាន់
ការត្រួតពិនិត្យយ៉ាងលំអិតនិងទាន់ពេលវេលា អាចជួយទប់ស្កាត់ការលួចបន្លំឧទាហរណ៍ ត្រូវមានមនុស្សច្រើនជាងម្នាក់ ដែលទទួលខុសត្រូវចំពោះភារកិច្ចគ្រប់គ្រងសំខាន់ៗ ដូចជាការគ្រប់គ្រងប្រាក់និងសន្តិសុខ។

៣. ឃ្លាំមើលការផ្លាស់ប្ដូរឥរិយាបថឬស្ថានភាពផ្ទាល់ខ្លួន
បទពិសោធន៍ជាញឹកញាប់ មានសញ្ញាឬទង់ក្រហមដែលនិយោជិកបង្ហាញនៅពេលពិចារណចង់ធ្វើខុស។ ការផ្លាស់ប្តូរឥរិយាបទរបស់ពួកគេចំពោះការងារឧទាហរណ៍ដូចជា ការមកយឺតការឧស្សាហ៍សុំឈប់សម្រាក ឈឺកាន់តែច្រើន អាកប្បកិរិយាមឹះៗ ការបាត់ខ្លួនញឹកញាប់។
៤ បញ្ហាផ្ទាល់ខ្លួនដូចជាការលំបាកផ្នែកហិរញ្ញវត្ថុ

អាកប្បកិរិយាបំផ្លិចបំផ្លាញ ដូចជាការលេងល្បែង ការប្រើគ្រឿងញៀននិងគ្រឿងស្រវឹង ការភ្លើតភ្លើនដើរលេងច្រើន មានសង្សារនិយាយ ឆាតមិនលោះថ្ងៃ មានវិបត្តិផ្ទាល់ខ្លួនយកមកឡូកលំ បញ្ហាទាំងនេះនឹងមិនចាំបាច់រង់ចាំដល់មានកំហុសវិជ្ជាជីវៈគួរតែត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។
៥ ដំឡើងវិធានការសុវត្ថិភាពកុំព្យូទ័រ
ជាមួយនឹងតម្រូវការកើនឡើងនិយោជកកំពុងត្រូវបានបង្ខំឲ្យផ្តល់សិទ្ធិដល់និយោជិកឲ្យទទួលបានព័ត៌មានសម្ងាត់កាន់តែច្រើនឡើង ដើម្បីពន្លឿនក៏ដូចជា បង្កើនប្រសិទ្ធភាពនិងផលិតភាពអាជីវកម្ម។ ខណៈពេលដែលចំណុចនេះ អាចផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម ក៏បង្កើនហានិភ័យបាន។
សម្រាប់ហេតុផលនេះ ជាការចាំបាច់ក្នុងការនិយាយទៅកាន់អ្នកជំនាញព័ត៌មានវិទ្យា ដើម្បីធានាថា ក្រុមហ៊ុនមានវិធានការសុវត្ថិភាពកុំព្យូទ័រគ្រប់គ្រាន់។
៦ បង្កើតគោលនយោបាយនិងកិច្ចសន្យាការងារច្បាស់លាស់
គោលនយោបាយផ្ទៃក្នុង គឺមានសារៈសំខាន់ណាស់ សម្រាប់ទទួលបានជោគជ័យហើយអាចដោះស្រាយបណ្ដាផ្ទៃក្នុង និងអាចការពារអាជីវកម្ម ។ គោលនយោបាយនេះជាឯកសារ តែមួយគត់ដែលយកទៅប្រើបាន ពេលដោះស្រាយបណ្ដឹងច្បាប់ជាមួយនឹងបុគ្គលិកឆបោក។
គោលការណ៍នៃការប្រព្រឹត្តមិនត្រឹមត្រូវនិងក្រមសីលធម៌ពេញលេញដែលសរសេរឡើងមក ត្រូវធានាថា និយោជិកគ្រប់គ្នា យល់ព្រមអនុវត្តិ ចាប់តាំងពីថ្ងៃដែលពួកគេ ឈានជើងចូលមកធ្វើការដំបូង។ ហើយយើងក៏ដឹងពីអ្វីដែលបាននឹងត្រូវធ្វើ ដែរប្រសិនបើគោលនយោបាយត្រូវបានរំលោភបំពាន។ ចំណែកកិច្ចសន្យាការងារគឺជាឯកសារមួយសំខាន់បំផុតនៅពេលនិយាយអំពីកិច្ចកម្មសិទ្ធិបញ្ញា ការពារប្រឆាំងនឹងការប្រព្រឹត្តមិនត្រឹមត្រូវហើយសំខាន់បំផុតគឺការបញ្ចប់ការងារ៕
ប្រែសម្រួល៖ សុភា
ប្រភព៖JobJoy
ចុចអាន៖មិនទៅការិយាល័យ ធ្វើការងារពីផ្ទះយ៉ាងណាឱ្យមានប្រសិទ្ធិភាព?
ចុចអាន៖មនុស្ស ៨ ប្រភេទមាននៅស្ថាប័នណាពិបាកដល់កន្លែងនោះ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


