អាជីព
៥ ករណី នៃការស៊ីសំណូកក្នុងក្រុមហ៊ុន កម្រមានអ្នកដឹងណាស់
ការសូកប៉ាន់ជាករណីធ្ងន់ធ្ងរ ដែលកើតមាននៅក្នុងក្រុមហ៊ុនជាច្រើន។ សូម្បីតែសំណុំរឿង ព្រហ្មទណ្ឌមួយនេះជារឿយៗ ពាក់ព័ន្ធនឹងមន្ត្រីក្រុមហ៊ុនជាន់ខ្ពស់ជាច្រើន និងភាគីសំខាន់ៗផ្សេងទៀតក៏ដោយ។ មិនមែនជាញឹកញាប់ទេ ជួនកាលវាពិបាកណាស់ ក្នុងការលាតត្រដាងករណីបែបនេះ។

ទោះជាយ៉ាងណាក៏ដោយ និយោជិតក៏គួរតែដឹងអំពីករណីនៃការសូកប៉ាន់ខាងក្រោមនេះ ដែលងាយរងគ្រោះខ្លាំង នៅក្នុងក្រុមហ៊ុន វិធីសាស្ត្រនេះ អាចជួយអ្នកចៀសវាងការជាប់ពាក់ព័ន្ធជាមួយពួកគេ។
១ ដាក់ពាក្យសុំការងារ តាមរយៈសាច់ញាតិ គួរកត់សំគាល់ថា ករណីស៊ីសំណូកញឹកញាប់បំផុតមួយ គឺនៅពេលដាក់ពាក្យសុំការងារតាមរយៈអ្នកស្គាល់គ្នាឬបងប្អូន។ វាគ្មានអ្វីចម្លែកទេ ដែលមនុស្សជាច្រើនត្រូវបានទទួលយកឲ្យធ្វើការនៅក្នុងក្រុមហ៊ុន ប៉ុន្តែផ្ទុយទៅវិញ ត្រូវឆ្លងកាត់ផ្លូវខាងក្រោយគ្មានអ្នកដឹង។ វិធីសាស្ត្រនេះ ថែមទាំងប្រថុយប្រថានខ្លាំង ជាពិសេស គុណភាពការងារនៅពេលក្រោយគឺស្មើសូន្យ។
២ សូកលុយដើម្បីជួយសម្រួលដល់ការជ្រើសរើសបុគ្គលិក ពីមុនប្រហែលជាមានផ្លូវក្រោយសម្រាប់អ្នកដែលមានទំនាក់ទំនងជាគ្រួសារឬបងប្អូន ប៉ុន្តែអ្នកដែលមិនមែនសាច់ញាតិ ពិតជាអាចប្រើលុយបាន។ បញ្ហានេះកើតឡើងដោយសារតែមនុស្សមួយចំនួនគិតថ្លៃសេវា ដើម្បីទទួលយក ឬសម្របសម្រួលដំណើរការជ្រើសរើសសម្រាប់នរណាម្នាក់ ដើម្បីបានមកធ្វើការជាមួយ។ វិធីសាស្រ្តនេះ គឺជាការកេងប្រវ័ញ្ចហួសហេតុយ៉ាងច្បាស់ ហើយក៏ជាសំណូកនៅក្នុងខ្លួន ដើម្បីលើកតម្កើងផ្លូវរបស់ពួកគេ ក្នុងការទទួលយកការងារ។ ផលប៉ះពាល់ នឹងប៉ះពាល់ដល់គុណភាពនៃធនធានមនុស្ស ក្នុងក្រុមហ៊ុន។

៣ សូកប៉ាន់ស្ថាប័នមួយចំនួន ដើម្បីទទួលបានភាពស្របច្បាប់របស់ក្រុមហ៊ុន ភាពស្របច្បាប់របស់ក្រុមហ៊ុន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សូម្បីតែផលិតផលទីផ្សារមួយចំនួន វាច្បាស់ណាស់ថា ត្រូវទាមទារភាពស្របច្បាប់របស់ខ្លួន។ ប៉ុន្តែដំណើរការនៃការថែរក្សាភាពស្របច្បាប់ គឺមិនងាយស្រួលដូចការនិយាយទេ។ តាមពិតទៅ វាមិនមែនជារឿងចម្លែកទេ ដែលក្រុមហ៊ុនជាច្រើនជ្រើសរើសផ្លូវនេះ ដោយទទួលបានភាពស្របច្បាប់តាមរយៈការស៊ីសំណូក។ វិធីសាស្ត្រនេះពិតជាលឿនជាង ប៉ុន្តែបំផ្លាញដំណើរការដែលមានស្រាប់។
៤ ការលាងលុយកខ្វក់ ការលាងលុយកខ្វក់ ក៏ជាករណីឧក្រិដ្ឋកម្មទូទៅមួយ នៅក្នុងក្រុមហ៊ុនផងដែរ។ នេះពិតជាមានផលប៉ះពាល់ខ្លាំងណាស់ ប្រសិនបើក្រុមហ៊ុនកំពូលណាមួយ ប្រព្រឹត្តអំពើពុករលួយ ដែលបន្ទាប់មក ផ្ទេរទៅមូលនិធិរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះ នៅតែមានគ្រោះថ្នាក់ ហើយអាចមានផលវិបាករបស់វា ដូច្នេះកុំចូលរួម បើអ្នកដឹងថាមិនគួរ។

៥ ផ្ញើចំនួនទឹកប្រាក់ជាក់លាក់មួយ ដើម្បីទទួលបានគម្រោង គម្រោងគឺជាវត្ថុមួយដែលក្រុមហ៊ុនពិតជាកំពុងស្វែងរក។ បើគ្មានគម្រោងទេ វានឹងពិបាកក្នុងការធ្វើការងារ និងមិនមានប្រាក់ចំណេញឡើយ។ នោះហើយជាមូលហេតុដែលក្រុមហ៊ុនជាច្រើនកំពុងព្យាយាមដើរថយក្រោយ ដើម្បីទទួលបានគម្រោង។ សូម្បីតែរឿងបែបនេះក៏ដោយ ករណីស៊ីសំណូកកើតមានញឹកញាប់ណាស់ ដែលវាប៉ះពាល់ដល់ភាពជឿជាក់របស់ក្រុមហ៊ុន។ ជាការពិតណាស់ វាមិនស្រួល ក្នុងការពាក់ព័ន្ធនឹងករណីសូកប៉ាន់បែបនេះទេ។ បន្ថែមពីលើការប្រថុយនឹងទណ្ឌកម្មដ៏គ្រោះថ្នាក់ វាក៏អាចធ្វើឲ្យខូចឈ្មោះល្អរបស់ក្រុមហ៊ុនផងដែរ៕
ប្រែសម្រួល៖ សន្តិភាព
ចុចអាន៖គន្លឹះខ្លឹម ជួយពង្រឹងយុទ្ធនាការទីផ្សារកាន់តែជោគជ័យ មានអតិថិជនស្គាល់ច្រើន
ចុចអាន៖រឿងទាំង ១២ យើងអាចធ្វើបាន សម្រាប់អាជីព មុនចូលឆ្នាំ ២០២២
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


