សម្ភាសន៍​ការងារ​តាម​អ៊ីនធឺណិត​​ នឹង​ក្លាយ​ជា​រឿង​ពេញនិយម​ទៅ​អនាគត​ តែ​បេក្ខជន​អាច​នឹង​ប៉ះពាល់
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

សម្ភាសន៍​ការងារ​តាម​អ៊ីនធឺណិត​​ នឹង​ក្លាយ​ជា​រឿង​ពេញនិយម​ទៅ​អនាគត​ តែ​បេក្ខជន​អាច​នឹង​ប៉ះពាល់

Published

on

សម្ភាសន៍​ការងារ​អនឡាញ នឹង​កាន់តែពេញនិយមនៅក្នុងវិបត្តិកូរ៉ូណានេះ ​ក៏​ដូចជា​តទៅ​នៅ​ពេល​អនាគត ​ដើម្បី​បញ្ចៀស​ការ​ខាតពេល​ទាំង​សងខាង។ រឿង​មួយ​ចំនួន​ដែល​អ្នកគួរដឹង​ពី​ភាព​ខុស​គ្នា​រវាង​សម្ភាសន៍​ផ្ទាល់​នឹង​សម្ភាស​តាម​ទូរសព្ទ​ឬអ៊ីនធិណេត​មានដូចជា៖

១. ប្រយ័ត្ន​សំឡេង​រំខាន

សំឡេង​រំខាន​គឺ​ជា​សត្រូវ​ដ៏​ធំ​បំផុត​ ត្រូវ​ប្រយ័ត្ន​នឹង​អ្វី​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​​ មិនថា​សំឡេង​ឬ​ចក្ខុវិស័យ​ណា​មួយ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សំឡេង​ស្រាល ៗ ដូចជា​ចរាចរណ៍ ​ឬ​សំឡេង​ពី​ម៉ាស៊ីន​បោក​គក់ ​ព្រោះ​ស្មាតហ្វូន​អាច​នឹង​ចាប់​យក​វា​បាន។

បិទ​ការ​ជូន​ដំណឹង​តាម​ទូរស័ព្ទ​ជាមុន ត្រូវ​ប្រាកដ​ថា ​បន្ទប់​ឬ​ទីតាំង​ដែល​អ្នក​និយាយ ​ស្ងាត់​ល្អ​មុន​ពេល​ចាប់ផ្ដើម​ទូរស័ព្ទ។

. សម្រួល​អារម្មណ៍

ទោះបី​ជា​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​មិន​តម្រូវ​​ឲ្យអ្នក​ស្លៀកពាក់​ក៏​ដោយ​ តែ​ជា​គំនិត​ល្អ​ក្នុង​ការ​ស្លៀកពាក់​ដូចជា​អ្នក​ជំនាញ។ រូបរាង ​អាច​ជា​គន្លឹះ​ក្នុង​ការ​ជួយ​អ្នក​បង្ហាញ​ពី​ទំនុក​ចិត្ត​ដែល​អ្នក​ត្រូវ​ការ។

. រៀប​ចំ​ទុក​ជា​មុន

កត់​ចំណាំ​រាល់​អ្វី​ដែល​អ្នក​ចង់​និយាយ ​រួម​ទាំង​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​បាន​ស្រាវជ្រាវ​ទុក​មុន។  ត្រូវ​ត្រៀម​ប្រវត្តិ​រូប​សង្ខេប ​ឬ​ព័ត៌មាន​ក្រុមហ៊ុន ​និង​ការ​ពិពណ៌នា​ការងារ​ក្បែរ​ខ្លួន​ជា​និច្ច។ គួរ​មាន​ក្រដាស​ស្នាម​មួយ​ ទុក​កត់ចំណាំ។

. ពិនិត្យ​បច្ចេកវិទ្យា​ឡើងវិញ

រឿង​ដែល​គួរ​គិត​ដល់​គឺ​ជាង​គេ​គឺ​ សញ្ញា​ទូរស័ព្ទ ​ឬ​អ៊ីនធឺណិត​មាន​ភាព​យឺតយ៉ាវ។ ស្វែង​រក​កន្លែង​ដែល​មាន​សញ្ញា​ខ្លាំង​ ហើយ​ភ្ជាប់​អ៊ីនធឺណិត​ ដែលអាច​ទុកចិត្ត​បាន។

៥. យល់​ដឹង​ពី​ភាសា​រាងកាយ

ការ​ញញឹម​ក៏​ត្រូវ​បង្ហាញ​ផង​ដែរ​ ដើម្បី​ធ្វើ​ឱ្យ​អារម្មណ៍​និង​អាកប្បកិរិយា​កាន់តែ​ប្រសើរ​ឡើង ​និង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ពី​ការ​សម្ភាសន៍។ មួយ​ទៀត ​គឺ​ត្រូវ​ក្រោក​ឈរ​ឡើង​កំឡុង​ពេល​ហៅ​ទូរស័ព្ទ ​វា​នឹង​នាំ​ឱ្យ​មាន​សំឡេង​កាន់​តែ​ច្បាស់។ នេះ​ក៏​បង្ហាញ​ពី​ទំនុក​ចិត្ត​ និង​ការ​ប្ដេជ្ញា​ចិត្តដែរ។

. កុំ​រហ័ស​កាត់​សំដី

បញ្ហា​ប្រឈម​ក្នុង​ការ​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ គឺ​មិន​ដឹង​ថា​ត្រូវ​ចាប់ផ្ដើម​ឬ​ឈប់​និយាយ​នៅ​ពេលណា។ សូម​ផ្អាក​ប្រយោគ​របស់​អ្នក​មួយ​សន្ទុះ​ ហើយ​ទុក​ឲ្យ​អ្នក​សម្ភាសន៍​បញ្ចប់​មុន​ពេលអ្នក​ឆ្លើយតប ​ដើម្បី​ធានា​ថា ការ​សន្ទនាគឺ​ដោយ​រលូន។

៧. តាមដាន

ផ្ញើ​អ៊ីមែល​ “ អរគុណ​សម្រាប់​ពេល​វេលា​របស់​អ្នក ”  បន្ទាប់ពី​កាសម្ភាសន៍​ចប់។  សរសេរ​ខ្លី​ៗ​និង​សាមញ្ញ។  ការ​ធ្វើ​បែបនេះ​អាច​ជួយ​ឲ្យអ្នក​លេចធ្លោ​ជាង​បេក្ខជន​ដែល​នៅ​សល់ ​ហើយ​បង្ហាញ​ថា​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ក្លាយ​ជា​បុគ្គលិក​របស់​ពួកគេ៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

ចុចអាន៖អ្នកណា​ខ្លះ​នឹង​ត្រូវ​បាត់​ចេញ​ពី​ទីផ្សារ​ការងារ​ ក្នុងពេលមាន​វិបត្តិ​កូវីដ១៩លើពិភពលោក

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services