Connect with us

អាជីព

​ជំនាញ​គ្រូ​បង្វឹក​អំពីជីវិត៥យ៉ាងពេញនិយមនៅលោកខាងលិច

បានផុស

នៅ

ជា​កាតព្វកិច្ច​របស់​មនុស្ស​ទូទៅ​ ដើម្បី​កំណត់​ថា​តើ​គ្រូ​បង្វឹក​ណា​មួយ​សម​នឹង​តម្រូវការ​គោលដៅ​និង​របៀប​រស់នៅ​របស់​យើង​បាន ហើយ​ក៏​ដើម្បី​ជួយ​យើង​ក្នុង​ការ​កំណត់​នូវ​អ្វី​ដែល​យើង​ត្រូវការ។

នេះ​គឺ​ជា​គ្រូ​បង្វឹក​៥ ប្រភេទ ​ដែល​យើង​គួរ​តែ​ដឹង ៖

១. គ្រូ​បង្វឹក​ដឹកនាំ​អាជីវកម្ម

គ្រូ​បង្វឹក​ប្រភេទ​នេះ​គឺ​ល្អ​សម្រាប់​អ្នក​គ្រប់គ្រង​និង​អ្នកដឹកនាំ​ដទៃ​ទៀត​ នៅ​ក្នុង​ពិភព​ជំនួញ​ដែល​ចង់​ចាប់​យក​ជំនាញ​របស់​ពួកគេ​ទៅ​កម្រិត​បន្ទាប់។  មាន​ភាព​ខុស​គ្នា​រវាង​បុគ្គលិក​ល្អ ​អ្នក​គ្រប់គ្រង​ល្អ​ និង​ថៅកែ​គួរ​ឲ្យខ្លាច។ ឧទាហរណ៍​បុគ្គលិក​ល្អ​គឺ​ជា​អ្នក​ដែល​បំពេញ​ភារកិច្ច​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​ពួកគេ​មិន​អាច​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​ដោយ​ខ្លួនឯង​បាន​ទេ​  ហើយ​​ខ្វះ​ជំនាញ​ដែល​ត្រូវការ​ដើម្បី​ត្រួត​ពិនិត្យ​ក្រុម​អ្នក​ក្រោមបង្គាប់។ ចៅហ្វាយ​គួរ​ឲ្យ​ខ្លាច​គឺ​ជា​មនុស្ស​ដែល​មិន​អាច​ទទួល​យក​កំហុស​របស់​ពួកគេ ​ហើយ​ធ្វើ​ឲ្យបុគ្គលិក​មិន​សប្បាយ​ចិត្ត។

បើ​ប្រៀបធៀប​អ្នក​គ្រប់គ្រង​ល្អ​ គឺ​ជា​អ្នកដឹកនាំ​អ្នក​ក្រោម​បង្គាប់​ប្រកបដោយ​ប្រសិទ្ធភាព ​ហើយ​អាច​បង្កើន​ជំនាញ​របស់​ពួកគេ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។ ហើយ​គ្រូ​បង្វឹក​ដឹកនាំ​អាជីវកម្ម​ គឺជា​អ្នក​ដែល​មាន​ជំនាញ​ក្នុង​ការ​បង្កើត​អ្នកដឹកនាំ​អាជីវកម្ម​ នៅ​ថ្ងៃ​ខាងមុខ។

២. គ្រូ​បង្វឹក​អាជីព

មិន​ថា​យើង​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ល្អ​កម្រិត​ណា ​តែ​បើ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ជាមួយ​សញ្ញាប័ត្រ​ឬ​វិជ្ជាជីវៈ​ដែល​មាន​បទពិសោធន៍ គ្រូ​បង្វឹក​អាជីព​គឺ​​អាច​ជួយ​បាន។ គ្រូ​បង្វឹក​ប្រភេទ​នេះ​មាន​ជំនាញ​ក្នុង​ការ​ជួយ​មនុស្ស​ដែល​តស៊ូ​នឹង​ពង្រឹង​អាជីព​របស់​ពួកគេ។

ទោះបី​យើង​មិន​ប្រាកដ​ពី​ឧស្សាហកម្ម​ដែល​ចង់​ធ្វើការ​ ឬ​មិន​ដឹង​ថា​ត្រូវ​ចាប់ផ្ដើម​ធ្វើការ​នៅឯណា​គ្រូ​បង្វឹក​អាជីព​អាច​ណែនាំ​បាន។ ពួកគេ​តែងតែ​ធ្វើការ​ជាមួយ​អតិថិជន​ដើម្បី​ផ្គូផ្គង​ជំនាញ​និង​សមត្ថភាព​របស់​ពួកគេ​ ទៅ​នឹង​អាជីព​សក្ដានុពល​មួយ​ដែល​សក្ដិសម​​នឹង​យើង។

Close-up of nutritionist holding a personalized diet plan for a patient during appointment in the clinic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. គ្រូ​បង្វឹក​សុខភាព

អ្នក​បង្ហាត់​ហាត់ប្រាណ​អាច​ធ្វើ​បាន​ច្រើន ​ដើម្បី​ជួយ​យើង​ឲ្យ​សម្រេច​បាន​ក្ដី​សុបិន​ដែល​យើង​ចង់​បាន។ ពួកគេ​ធ្វើការ​រួមគ្នា​ជាមួយ​យើង​ដើម្បី​បង្កើត​របប​អាហារ​ហាត់ប្រាណ​ដែល​មាន​សុខភាព​ល្អ​ និង​គោលដៅ​នៃ​រាងកាយ​តាម​ភាព​ជាក់ស្ដែង។ ជា​ញឹកញាប់​គ្រូ​បង្វឹក​សុខភាព​នឹង​ជំរុញ​យើង​ឲ្យ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ការ​ហាត់ប្រាណ​និង​របប​អាហារ ​ដោយ​រំលឹក​យើង​ជានិច្ច​ពី​គោលដៅ​ថ្ងៃ​ខាងមុខ។

៤. គ្រូ​បង្វឹក​ជីវិត​ក្រោយ​លះលែង

ការ​លែងលះ​គឺ​ជា​ហេតុការណ៍​រំជួលចិត្ត​និង​សោកនាដកម្ម​មួយ​គួរ​ឲ្យ​ស្ដាយ​ដែល​ទាក់ទង​នឹង​ការងារ​ច្បាប់​ស្មុគស្មាញ​ជាច្រើន។ ការ​ថែរក្សា​ហិរញ្ញវត្ថុ​និង​ទ្រព្យសម្បត្តិ​គ្រាន់​តែ​ជា​រឿង​ខ្លះ​ដែល​បំបែក​គូ​ស្វាមី​ភរិយា​ត្រូវ​ដោះស្រាយ។ ហើយ​គូ​ស្វាមី​ភរិយា​ភាគច្រើន​សម្រេច​បាន​លទ្ធផល​តិចតួច​ក្នុង​កំលុងពេល​ដំណើរការ​ ពី​ព្រោះ​ភារកិច្ច​ទាំងនេះ​មាន​ទំនោរ​នាំ​មក​នូវ​ការ​ចងចាំ​មិនល្អ។

ប៉ុន្តែ​គ្រូ​បង្វឹក​ជីវិត​មាន​ជំនាញ​ក្នុង​ការ​ប្រឹក្សា​ប្ដី​ប្រពន្ធ​ដែល​ចង់​លែងលះ។ ការដែល​មាន​ភាគី​ទីបី​ជួយ​ធ្វើ​ឱ្យ​ដំណើរការ​កាន់​តែ​លឿន​និង​ងាយស្រួល ថែមទាំង​ផ្ដល់​នៅ​គោលបំណង​នៃ​ទស្សនៈ​និង​ជួយ​​ឲ្យគូ​ស្វាមី​ភរិយា​បោស​សំអាត​បញ្ហា​ជាច្រើន​ថែមទៀត។

៥. គ្រូ​បង្វឹក​ជីវិត​ហិរញ្ញវត្ថុ

មនុស្ស​ជា​ច្រើន​សុបិន​ចង់​រស់នៅ​ដោយ​គ្មាន​បំណុល​នា​ពេល​អនាគត​ ​ដែល​ពួកគេ​រស់នៅ​ក្នុង​ផ្ទះ​ដ៏​ស្រស់​ស្អាត​ ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់។ ​គ្រូ​បង្វឹក​ជីវិត​ហិរញ្ញវត្ថុ​គឺ​ជា​អ្នក​ជំនាញ​ដែល​ផ្ដល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ រួម​ទាំង​​ឲ្យ​យើង​ទទួល​បាន​សេរីភាព​ហិរញ្ញវត្ថុ​នៅ​អាយុ​ដំបូង​ដែល​អាច​ធ្វើ​ទៅ​បាន។

ដូចគ្នា​នេះ​ផង​ដែរ ​គ្រូ​បង្វឹក​ជីវិត​ហិរញ្ញវត្ថុ​ អាច​ជួយ​យើង​កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់ ​ដូច្នេះ​យើង​អាច​សន្សំសំចៃ​សម្រាប់​អ្វី​ដែល​សំខាន់​ជាង​បាន​ច្រើន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រាន់​តែ​ស្រកី​ដូង​ក៏​អាច​កាត់​បន្ថយ​ការ​បំផ្លាញ​ពិភពលោក​បាន​ដែរ

ចុចអាន៖លក្ខណៈវិនិច្ឆ័យ ៥ ដែលធ្វើឱ្យកាហ្វេ Gloria Jean’s នៅឈរជាកាហ្វេលំដាប់ស្តង់ដា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម