សន្តិសុខសង្គម
ក្រោយជីកកាយដាក់ប្រព័ន្ធលូពិបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ផ្លូវ២០០៤ត្រូវបានមន្ត្រីជំនាញស្ថាបនាចាក់ជាបេតុងឡើងវិញ
ទីតាំងជង្ហុកដែលបង្កការរំខានដល់ការធ្វើដំណើរដល់ពលរដ្ឋ ស្ថិតតាមបណ្ដាយផ្លូវ២០០៤ កែងផ្លូវ ដួងងៀប ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយ ចាក់ជាបេតុងឡើងវិញ បន្ទាប់ពីបង្កគ្រោះថ្នាក់ដល់អ្នកធើ្វដំណើរ នៅពេលមានភ្លៀងធ្លាក់មកលិចជង្ហុកមើលមិនឃើញតែងតែដួសរលាត់ដៃរលាត់ជើងជាពិសេសនៅពេលយប់តែម្ដង។

សូមបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋបានលើកឡើងពីការលំបាកក្នុងការធើ្វដំណើរប្រចាំថ្ងៃនៅពេលដែលមានភ្លៀងធ្លាក់មកម្ដងៗ គឺតែងតែមានការជន់លិចធ្វើឲ្យចរាចរណ៍មិនអាចធ្វើដំណើរបាន។ គាត់សប្បាយចិត្តនៅពេលដែលឃើញមានការស្ថាបនា និងដាក់ប្រព័ន្ធលូធំៗដើម្បីរំដោះទឹកនៅពេលមានភ្លៀវធ្លាក់ ទឹកលែងមានលិចបន្តទៀត ងាយស្រួលក្នុងការធើ្វដំណើរ។

លោក ឆេង ជា ជាពលរដ្ឋរស់នៅលើផ្លូវនោះបានសាទរ ចំពោះការដែលអាជ្ញាធរបានធើ្វការចាក់បេតុងឡើងវិញបង្កភាពងាយស្រួលក្នុងការស់នៅ និងមិនបង្កការគ្រោះថ្នាក់ដល់ដំណើរបន្តទៀត។ លោកបានបន្តទៀត មួយរយៈក្រោយនេះទោះមានភ្លៀវខ្លាំងយ៉ាងណាក៏មិនលិចដូចកាលពីមុនឡើយ ដោយសារប្រព័ន្ធក្រោយៗនេះមានទំហំធំអាចជួយរំដោះទឹកបានទាន់ពេលវេលា។

តាមការបញ្ជាក់ពីមន្រី្តជំនាញដែលចុះពិនិត្យការដ្ឋានផ្ទាល់បានអោយ កម្ពុជាថ្មី ដឹងថា ការស្ថាបនាផ្លូវនេះឡើងវិញ មានប្រវែងជាង៦០០ម៉ែត្រ ជាប្រភទបេតុងក្រាលសរសៃដែក មានកម្រាស់២តឹក ដោយធើ្វការចាក់បេតុងឡើងវិញចាប់ពីចំណុចផ្លូវ២០០៤កែងផ្លូវដួង ងៀប រហូតដល់ផ្លូវ២០០៤ កែងផ្លូវ អង្គតាមិញ ននឹងបើកអោយដំណើរក្នុងពេលឆាប់ៗខាងមុននេះ៕
អត្ថបទ៖ ម៉េង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


