សន្តិសុខសង្គម
អាវុធហត្ថរាជធានីបង្ក្រាបក្មេងទំនើង ០៥ នាក់ បញ្ជូនទៅតុលាការ ករណីហិង្សា និងប្រើប្រាស់សារធាតុញៀន
អាវុធហត្ថរាជធានីភ្នំពេញ ធើ្វការស្រាវជ្រាវក្រុមក្មេងទំនើងជាបន្តបន្ទាប់ ក្រោយក្រុមនេះបានធើ្វសកម្មភាពបង្កហិង្សាវាយគ្នាតាមទីសាធារណៈ ប្រើប្រាស់កាំបិត ដុំថ្ម គប់ លើប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។

បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ០១ ក្រុម ប្រដាប់ដោយ កាំបិត ដុំថ្ម ដេញកាប់ និងគប់ លើប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ម៉ូតូ ផាស់អាប់ និងបែកកញ្ចក់ទ្វារផ្ទះមួយកន្លែង កាលពីវេលាម៉ោងប្រមាណ ២៤ និង ០៥ នាទីយប់ ឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចផ្លូវបេតុង ភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅធ្វើការស្រាវជ្រាវ រហូតចាប់បានជនសង្ស័យបានចំនួន ០២ នាក់ ៖ ឈ្មោះ ប៊ុន សីហា អាយុ ២០ ឆ្នាំ និង ឈ្មោះ យ៉ែម ម៉ាក់ (ត ស៊ុន) អាយុ ២៩ ឆ្នាំ។ រហូតដល់វេលាម៉ោងប្រមាណ ០៧ និង ៣០ នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ បន្ថែមទៀត ១.ឈ្មោះ ឌី សៀវពិញ ហៅ ច្រើន ភេទប្រុស អាយុ ១៥ ឆ្នាំ , ២.ឈ្មោះ យា នីសិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ , ៣.ឈ្មោះ ខុន វាសនា ភេទប្រុស អាយុ ១៨ ឆ្នាំ , ៤.ឈ្មោះ ខា តាំងអ័រ ភេទប្រុស អាយុ ១៧ ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំពោះជនសង្ស័យឈ្មោះ យា នីសិទ្ធ ភេទប្រុស រកឃើញមានវត្ថុតាង សារធាតុញៀន ម្សៅក្រាមពណ៌ស ជាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក ៖ ម៉ូតូ ០១ គ្រឿងម៉ាក , កាំបិតប៉័ងតោ ០២ ដើម និងកន្ត្រៃ ០២ ដើម, សោម៉ាឡែត ០១ , ដែកគាស់ ០១ , រណាអាដែក ០១ រួមនឹងសម្ភារៈមួយចំនួនទៀត។

ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង ០៥ នាក់ បានសារភាពឲ្យដឹងដូចៗ គ្នា ថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដូចការរៀបរាប់ខាងលើប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានអ្នកខ្លះធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបសារធាតុញៀន ផងដែរ។

បច្ចប្បន្នជនសង្ស័យទាំង ០៥ នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕


-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


