សន្តិសុខសង្គម
អាជ្ញាធរខេត្តសៀមរាប ណែនាំប្រជានេសាទលៀសប្រើប្រាស់ឧបករណ៍នេសាទ ឱ្យបានត្រឹមត្រូវតាមច្បាប់
សៀមរាប ៖ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឱ្យដឹងថា ប្រជានេសាទ លៀស នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ននេះ មានប្រមាណជា ៣៤០គ្រួសារ ហើយបន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ ឃើញថា ប្រជាជានេសាទប្រមាណជា៨០% បានធ្វើការនេសាទដោយស្របទៅតាមច្បាប់កំណត់ ហើយក៏នៅមានមួយចំនួន នៅតែមិនទាន់អនុវត្តបានត្រឹមត្រូវ។ លោកបានពន្យល់ថា តាមច្បាប់ជលផល ការនេសាទលៀស គឺច្បាប់កំណត់ឱ្យចាប់យកលៀងដែលមានទំហំចាប់ពីបីហ៊ុន(៣សង់ទីម៉ែត្រ)ឡើងទៅ។

ហើយការធ្វើនេសាទលៀសដោយប្រើឧបករណ៍ខុសច្បាប់ ដោយទូកម៉ាស៊ីនខ្នាតធំៗ ជាហេតុនាំឱ្យបំផ្លាញជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅបាតទន្លេសាប។នៅក្នុងការចុះត្រួតពិនិត្យនេះដែរ មន្រ្តីជំនាញ ក៏បានចាក់លៀសដែលមានទំហំតូចចូលទន្លេសាបវិញចំនួន ១ ២០០ គីឡូក្រាមផងដែរ។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យការធ្វើនេសាទ អូសលៀស ស្ថិតនៅ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ក្នុងគោលបំណងពិនិត្យមើលថា ពួកគាត់បានប្រើប្រាស់ឧបករណ៍បានត្រឹមត្រូវតាមច្បាប់កំណត់ដែរឬទេ។

ជាមួយគ្នានេះ លោក អុឹង គឹមលាង ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់ ដោយចាប់យកតែលៀសធំៗ ដែលគ្រប់ខ្នាត ដើម្បីរក្សាលៀសនៅក្នុងតំបន់របស់យើងឱ្យកាន់តែសម្បូរ និងអាចធ្វើនេសាទនាពេលក្រោយៗបានជាបន្តបន្ទាប់ទៀត។ លោកអភិបាលរងក៏បានណែនាំឱ្យមន្រ្តីជំនាញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការគ្រប់ និងទប់ស្កាត់ បង្រ្កាប ការធ្វើនេសាទលៀសដោយខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការនេសាទយកលៀសតូចៗ ដែលមិនទាន់គ្រប់ខ្នាត ត្រូវតែទប់ស្កាត់ឱ្យបាន ព្រោះការនេសាទយកលៀសតូចៗ និងការប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់នេះ និងធ្វើឱ្យបាត់បង់ពូជលៀសអស់ក្នុងដែននេសាទរបស់ខេត្តយើង៕
ដោយ ៖ ជុន កុសល





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


