ប្ដីប្រពន្ធពីរនាក់ ឌុបគ្នាបើកម៉ូតូវ៉ាជែងត្រាក់ទ័រមិនផុត ត្រូវរថយន្តធុនធំបើកបុកកិនស្លាប់ ប្ដីប្រពន្ធពីរនាក់ ឌុបគ្នាបើកម៉ូតូវ៉ាជែងត្រាក់ទ័រមិនផុត ត្រូវរថយន្តធុនធំបើកបុកកិនស្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ប្ដីប្រពន្ធពីរនាក់ ឌុបគ្នាបើកម៉ូតូវ៉ាជែងត្រាក់ទ័រមិនផុត ត្រូវរថយន្តធុនធំបើកបុកកិនស្លាប់

បានផុស

នៅ

បុរសម្នាក់ស្លៀកពាក់អាវទាហានបើកម៉ូតូឌុបប្រពន្ធវ៉ាជែងត្រាក់ទ័រមិនផុត ត្រូវរថយន្តធំបើកល្បឿនលឿនបុកម៉ូតូពីក្រោយខ្ទាតចូលក្រោមរថយន្តស្លាប់ទាំង២នាក់គួរឲ្យរន្ធត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ និង១៥ នាទីរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ស្ថិតនៅផ្លូវជាតិ ៥៩ ភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ថា បុរសជនរងគ្រោះ ឈ្មោះ ហ៊ត់ ហាត អាយុ ៥៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម និងប្រពន្ធ មាន ឈ្មោះ  ដោក កាន់ អាយុ៥៤ឆ្នាំ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធ ដល់កន្លែងកើតហេតុស្រាប់តែជិះឡើងវ៉ាជែងត្រាក់ទ័រ ស្របពេលនោះមានរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញធុនធំ បើកស្របទិសគ្នា ក្នុងល្បឿនលឿនស្រាប់តែបើកទៅបុក
ម៉ូតូ​​ពី​ក្រោយបណ្តាលឲ្យជនរងគ្រោះ២នាក់ ប្តីប្រពន្ធខ្ទាតចូលក្រោមរថយន្តត្រូវកង់រថយន្តកិន ស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុតែម្តង អ្នកបើករថយន្តធំក្រោយពីបុកគេហើយបានចុះពីរថយន្តរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

លោកវរសនីយ៍ឯក បេន សំអាតបានបញ្ជាក់ឲ្យដឹងបន្តថា វត្ថុតាងម៉ូតូនិងរថយន្ត នគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីស្រាវជ្រាវរកអ្នកបើកមកចាត់ការតាមនិតិវិធី។ ចំណែកសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services