សន្តិសុខសង្គម
ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ពីបទរំលោភសេពសន្ថវៈ
បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយយោងតាមបណ្ដឹងរបស់នារីម្នាក់ ដោយចោទថាបុរសរូបនោះចាប់រំលោភនាងបានសម្រេច។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថាករណី ចាប់រំលោភសេពសន្ថវៈ នៅចំណុចរោងកម្មករសំណង់បឹងកក់ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អត្តសញ្ញាណជនសង្ស័យឈ្មោះ BUI VAN BUT ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់បឹងកក់ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខC០៣៤០៨០៤(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ យ៉ន ឆៃមួយ ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអនាម័យ ស្នាក់នៅរោងកម្មករសំណង់បឹងកក់ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ដំណើររឿងហេតុនោះនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១០ និង ៣០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យ៉ន ស្រីមួយ ភេទស្រី អាយុ៣៥ឆ្នាំ ចោទប្រកាន់ជនសង្ស័យឈ្មោះ BUI VAN BUT ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ចាប់រំលោភសេពសន្ថវៈ នៅចំណុចរោងកម្មករសំណង់បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលវេលាម៉ោង០៧ និង ៤០ នាទី នាថ្ងៃខែឆ្នាំដដែល។
បន្ទាប់ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះទៅដល់កន្លែងកើតហេតុឃើញជនសង្ស័យក៏ធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ BUI VAN BUT បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះនៅចំណុចខាងលើបានសម្រេចប្រាកដមែន កន្លងមកខ្លួនធ្លាប់បានរួមភេទជាមួយជនរងគ្រោះចំនួន០២លើក តែមិនចាំថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


